Category Archives: កម្មវិធី​កុំព្យូទ័រ

NTM ជា​ភាសាខ្មែរ

សូម​អ្នក​ប្រើ​អ៊ីនធើនិត​នៅ​លើ​ប្រព័ន្ធ​លីនុច​ទាំង​អស់ ឈប់​បារម្ភ​ពី​ការ​លេង​លើស​ពី​ទំហំ​ដែល​គេ​បាន​កំណត់។ ប្រសិន​ជា​អ៊ីនធើនិត​យើង​គេ​ឲ្យ​លេង​ត្រឹម​តែ ១០០មេកាបៃ ដែល​មាន​តម្លៃដូច​ជា ៥០សេន​ជាដើម, តែ​បើ​យើង​លេង​លើស​ពី ១០០​មេកាបៃ ហ្នឹងនោះ គេ​នឹង​គិត​លុយ​ដែល​មាន​នៅ​ក្នុង​គណនី​យើង​ទៀត អីចឹង​លោកអ្នក​នឹង​ព្រួយ​បារម្ភ​ខ្លាច​គេ​កាត់លុយ​ក្នុង​នោះ​អស់ (ដូច​ជា​អ៊ីនធើនិត ០១២ ជាដើម បើ​សិន​ជា​ចង់​លេង​ទាល់​តែ​មាន​លុយ​ទុក​សាគួរ)។ តែ​នៅ​ពេល​នេះ​លោក​អ្នក​នឹង​អស់​កង្វល់​ទៀត​ហើយជាមួយ​កម្មវិធី NTM (Network Traffic Monitor) ដែល​មាន​សមត្ថភាព​ក្នុង​ការ​កំណត់​ការ​ប្រើប្រាស់​អ៊ីនធើនិត តាម​ទំហំ, តាម​ម៉ោង, និង​តាម Time Slot (អត់​ដឹង​អាហ្នឹង​អីដែរ!!??)។ ពេល​ណា​ដែល​យើង​លេង​គ្រប់​ទំហំ ឬ ម៉ោង​ដែល​យើង​បាន​កំណត់​ហើយ​នោះ វា​នឹង​ផ្ដាច់​អ៊ីនធើនិត​យើង​ដោយ​ស្វ័យ​ប្រវត្តិ ទោះ​បី​យើង​ចង់​ភ្ជាប់​លេង​ម្ដង​ទៀត​ក៏ដោយ ក៏​វា​មិន​អនុញ្ញាត​ដែរ ទាល់​តែ​យើង​ចូល​ទៅ​លុប​ទិន្នន័យ​ចាស់​ចោល​ជាមុនសិន ទើប​វា​អនុញ្ញាត​ឲ្យ​ភ្ជាប់​ម្ដង​ទៀត។ ខ្ញុំ​នឹង​បង្ហាញ​ចំនុច​មួយ​ចំនួន សូម​មើល​ទៅ​ក្នុង​រូប​ខាង​ក្រោម​នេះ៖ ទាញ​យក​ឯកសារ​ភាសា៖ http://www.4shared.com/file/U9IXUcZK/ntm.html ទាញ​យក​កម្មវិធី៖ http://sourceforge.net/projects/netramon/Continue reading

បានផ្សាយ​ក្នុង កម្មវិធី​កុំព្យូទ័រ, កម្មវិធី​ផ្សេងៗ, ប្រព័ន្ធ​ប្រត្តិ​បត្តិ​ការណ៍, moonOS, Ubuntu | បានដាក់ពាក្យ​គន្លឹះ , | មតិ 3

Babiloo Dictionary in Khmer language

Babiloo ជា​វចនានុក្រម​ពហុ​ភាសា ដែល​វា​អាច​ដំណើរ​ការ​ភាសា​ជា​ច្រើន​នៅ​លើ​វា, ទាំង​ផ្ទាំង​បង្ហាញ, ទាំង​ឯកសារ​វចនានុក្រម។ នៅ​ក្នុង​នោះ​ក៏​មាន​ភាសា​ខ្មែរ​យើងដែរ (ចំណាំ៖ កម្មវិធី​នេះ​ដើរ​លើប្រព័ន្ធ​ប្រតិបត្តិការមួយ​ចំនួន មានដូច​ជា៖ វីនដូស៍, លីនុច, Mac និង Nokia S60), វចនានុក្រម​ខ្មែរ​បច្ចុប្បន្ននេះ សម្រាប់ Babiloo មាន​ពីរ​ប៉ុណ្ណោះ។ គឺ​វចនានុក្រម អង់គ្លេស-ខ្មែរ និង ខ្មែរ-ខ្មែរ(វចនានុក្រម​សម្ដេច​ជួន​ណាត)។ ចំពោះ​អ្នក​ប្រើប្រព័ន្ធ​លីនុច អ៊ូប៊ុនទូ សូម​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល ដើម្បី​ទាញ​យក​ដោយ​គ្រាន់​សរសេរថា Babiloo រួច​ចុច តម្លើង (Install) ជា​ការ​ស្រេច។ ចំណែក​ឯអ្នក​ប្រើ ប្រ.ប្រ (ប្រព័ន្ធ​ប្រតិបត្តិការ) ផ្សេងៗទៀត​សូម​ចូល​ទីនេះ​ដើម្បី​ទាញ​យក, http://babiloo-project.org/wiki/index.php/Main_Page ។ ចំណាំ៖ កម្មវិធី​នេះ​អាច​យក​ទៅ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ។ នេះជា​រូប​ភាព​មួយ​ចំនួន៖

បានផ្សាយ​ក្នុង កម្មវិធី​កុំព្យូទ័រ, វចនានុក្រម, Ubuntu | បានដាក់ពាក្យ​គន្លឹះ , , | មតិ 4

Skype 2.1 Beta in Khmer Language on Ubuntu (Completed 99.50%)

ចាប់​ពី​កំណែ​នេះ​ទៅ ខ្ញុំ​នឹង​ធ្វើ​ទំនើប​កម្ម​ពាក្យ​និមួយៗ​ជា​រៀង​រាល់​សប្ដាហ៍ រហូត​ដល់​ចុង​ខែ​នេះ។ អ្នក​ទាំង​អស់​គ្នា​បែប​បាន​ដឹង​ហើយ​អំពី​ឯកសារ​ភាសា​ខ្មែរ​សម្រាប់ កម្មវិធី​ជជែក​កម្សាន្ត​ឈ្មោះ Skype សម្រាប់​ប្រព័ន្ធ​វីនដូស៍។ តែ​នៅក្នុង​នេះ​ខ្ញុំ​ចង់​បង្ហាញ​អ្នក​ប្រើប្រព័ន្ធ​លីនុចនូវកម្មវិធី Skype 2.1 ជា​ភាសា​ខ្មែរ​ផង​ដែរ។ ដែលបាន​ធ្វើ​ការ​បក​ប្រែ​ដោយ​ខ្ញុំ។ ហើយ​ការ​បក​ប្រែ​នេះ​ខ្ញុំ​បាន​សម្រិត​សម្រាំង និង​កែ​ច្នៃ​ពាក្យ​ពេជន៍​អោយ​ងាយ​យល់,…, តែ​ប្រសិន​ជា​អ្នក​បាន​ប្រទះ​នូវ​ឃ្លា​ល្បះ ដែល​ពិបាក​យល់​នោះ អ្នក​អាច​ផ្ញើ​ឃ្លា​នោះ​ជា​ភាសា​ខ្មែរ​មក ឬ ថត​រូប​នៃ​ឃ្លា​ល្បះ​នោះ​មក​អោយ​ខ្ញុំ។ ខ្ញុំនឹង​យក​មក​កែ​តម្រូវ​តាម​ក្រោយ។ ចុច​ទី​នេះ​ដើម្បី ទាញ​យក។ របៀប​ដំឡើង៖ នេះ​គឺ​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​ប្រើ​ប្រាស់​របស់​យើង។ ដើម្បី​ចម្លង​ឯកសារនោះ​ចូល យើង​ត្រូវ​ឆ្លង​កាត់​និង​ចូល​ជា​ root ជា​មុន​សិន។ -សូម​ចុច alt + F2 បន្ទាប់​មក​សរសេរ gksu nautilus ចុច Run។ បន្ទាប់​មក​បញ្ជូល​ពាក្យ​សម្ងាត់​របស់​អ្នក​ចូល។ -ចូល​ទៅ​ក្នុង File System … Continue reading

បានផ្សាយ​ក្នុង កម្មវិធី​ជជែក​កម្សាន្ត | បានដាក់ពាក្យ​គន្លឹះ , | មតិ 13

មាន​ការ​ស្នើ​អោយ​បក​ប្រែ IDM (Internet Download Manager)

មាន​បង​ប្អូន​មួយ​ចំនួន បាន​ស្នើ​ខ្ញុំ​អោយ​ជួយ​បក​ប្រែ​កម្មវិធី​ IDM ទៅ​ជា​ភាសា​ខ្មែរ។ នៅ​ពេល​នេះ​ខ្ញុំ​សុំ​ប្រាប់​មូលហេតុ​ដែល​ខ្ញុំ​មិន​បក​កម្មវិធី​នេះ៖ ទទួល​អក្សរ​ខ្មែរ​យូនីកូដ​នៅ​កន្លែង​ម៉ឺនុយ និង dialog ផ្សេងៗ​មិន​បាន សូម្បី​តែ​ក្នុង​វីនដូស៍ ៧ (ខ្ញុំ​បាន​សាក​រួចហើយ)។ ជា​កម្មវិធី Closed Source និង​ជា​កម្មវិធី​លក់ ដែល​ចាំ​បាច់​ត្រូវ​មាន អាជ្ញាបណ្ណ ដូច្នេះ​មូលហេតុ​ទាំង​ពីរ​ខាង​លើ​នេះ​​ហើយ ដែល​ខ្ញុំ​មិន​អាច​ធ្វើ​ការ​បក​ប្រែ​បាន។ បើ​សិន​ជា​វា​ទទួល​ស្គាល់​អក្សរ​ខ្មែរ​បាន​ដូច DAP នោះ។ ខ្ញុំ​នឹង​ចាប់ផ្ដើម​បក​ប្រែ​ភ្លាម។

បានផ្សាយ​ក្នុង កម្មវិធី​កុំព្យូទ័រ, កម្មវិធី​ទាញ​យក, ដំណឹង, ពត៌មាន | បានដាក់ពាក្យ​គន្លឹះ , | មតិ 17

SMPlayer in Khmer Language (Translating and Testing)

នៅ​ពេល​នេះ​ខ្ញុំ​សូម​ណែនាំ​លោក​អ្នក​អោយ​ស្គាល់​កម្មវិធី​ចាក់​តន្ត្រី និង​ចាក់​វីដេអូ​បាន​ច្រើន​ប្រភេទ។ កម្មវិធី​នេះ​មាន​ទំហំ​តូច​ល្មម ងាយ​ស្រួល​ប្រើ អាច​ស្ដាប់​ចម្រៀង​ពី URL ផ្សេងៗ ហើយ​អាច​មើល​ឌីវីឌី​បាន​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​វា​អាច​បង្ហាញ​អក្សរ​ជាតិ​ខ្មែរ​យើង​បាន​ល្អ​ផងដែរ ហើយ​នៅ​ពេល​នេះ​ខ្ញុំ​ចាប់​បក​តែ​កម្មវិធី​នេះ​មួយ​សិន​ទេ, ទាល់​តែ​ចប់​ រឺ​បាន​ក្រែល​ហើយ​ទើបខ្ញុំ​ផ្អាក​ការ​បក​ប្រែ​កម្មវិធីតូចៗ បែរ​ទៅរក​ការ​បក​ប្រែ moonOS វិញ។ ប្រហែល​ជា​ខែ​ក្រោយ​នេះ​ខ្ញុំ​នឹង​ចាប់​ផ្ដើម moonOS ហើយ។ អូខេ, អាឡូវ​ចូល​មក​ក្នុង​សាច់​រឿង​យើង​វិញ,,, អ្នក​តែង​លំបាក​នៅ​ក្នុង​ការ​ស្វែង​រក​កម្មវិធី​ដើម្បី​លេង​ឌីវីឌី រឺ ចម្រៀង​ដែល​មាន​ទ្រង់​ទ្រាយ(format) ផ្សេងៗ ដែល​កម្មវិធី​មួយ​ចំនួន​មិន​អាច​លេង​បាន។ តែ​ក្នុង​កម្មវិធី​នេះ ពិត​ជា​មិន​ធ្វើ​អោយ​លោក​អ្នក​ខក​បំណង​ទេ គឺ​វា​អាច​លេង និង​ទទួល​ស្គាល់​ជា​ច្រើន​ទ្រង់​ទ្រាយ​ណាស់។ ប្រសិន​ជា​លោក​អ្នក​ចង់​ទាញ​យក​សូម​ចូល​ទៅកាន់ http://smplayer.berlios.de/downloads.php?tr_lang=en ។ ចំណែក​ឯ​កញ្ចប់​ជា​ភាសា​ខ្មែរ​នោះ សូម​ចុច​ទីនេះ​ដើម្បី​ទាញ​យក។ ក្រោយ​ពី​លោក​អ្នក​បាន​ប្រើ​ហើយ សូមមេត្តា​ផ្ដល់​ជា​យោបល់ រឺ​មតិ​រិះគន់​ផ្សេងៗ(ក្នុង​ន័យ​ស្ថាបនា) ដើម្បី​ខ្ញុំយក​មតិ​របស់​អ្នក​ធ្វើ​ជា​បទ​ពិសោធន៍​របស់ខ្ញុំក្នុង​ការ​បក​ប្រែ​កម្មវិធី​នេះ និង​កម្មវិធី​ផ្សេងៗ​ទៀត។ សង្ឃឹម​ថា​លោក​អ្នក​នឹង​ជួយ​ប្រើ … Continue reading

បានផ្សាយ​ក្នុង កម្មវិធី​កុំព្យូទ័រ, កម្មវិធី​ចម្រៀង | បានដាក់ពាក្យ​គន្លឹះ | មតិ 3

VirtualBox in Khmer Language

អ្នក​បែប​ជា​ធ្លាប់​ស្គាល់ VMware ហើយ។ តែ​ដោយ​សារ​តែ​វា​មាន​ទំហំ​ធំ​នោះ ដូច្នេះ​ខ្ញុំ​សូម​ណែ​នាំ​អ្នក​អោយ​សាក​ប្រើ កម្មវិធី VirtualBox ដែល​មាន​សមត្ថភាព​ដូច​ជា VMware ក៏​ដូច្នោះដែរ។ ហើយ​ម្យ៉ាង​ទៀត​កម្មវិធី​នេះ ក៏​ទទួល​ស្គាល់​អក្សរ​ខ្មែរ​បាន​ល្អ​ផងដែរ ហើយ​កម្មវិធី​នេះ​ក៏​មាន​ជា​ភាសា​ខ្មែរ​ផង​ដែរ។ ហើយ​អ្វី​ដែល​លោក​អ្នក​ទុក​ចិត្ត​នោះ គឺ​វា​ជា​កម្មវិធី​កូដ​បើកចំហ(Open Source) ដែល​លោក​អ្នក​មិន​បាច់​ពិបាក​ចិត្ត​រឿង ស្វែង​រក​អាជ្ញាបណ្ណ័ រឺត្រូវ​បង់​ប្រាក់​អ្វី​នោះទេ។ គឺ​លោក​អ្នក​អាច​ប្រើ​វា​ដោយ​សេរី។ ទាញ​យក​កម្មវិធី​នេះនៅ៖ http://www.virtualbox.org/wiki/Downloads ហើយ​ខាង​ក្រោម​នេះ​គឺ​ជា លក្ខណៈ​ពិសេស​របស់វា៖ Modularity. VirtualBox has an extremely modular design with well-defined internal programming interfaces and a client/server design. … Continue reading

បានផ្សាយ​ក្នុង កម្មវិធី​កុំព្យូទ័រ, Virtual Machine | បានដាក់ពាក្យ​គន្លឹះ | មតិ 3

វចនានុក្រម អាន(ANT) កំណែ​ថ្មី

ចូល​រួម​ប្រើ​កម្មវិធី​ខ្មែរ ដែល​បាន​បង្កើត​ឡើង​ដោយទស្សនាវដ្ដី ANT។ នោះគឺ​ជា​វចនានុក្រមដែល​មាន​សារប្រយោជន៍​ច្រើន​ដូច​ជា, វចនានុក្រម​រូប​ភាព, វចនានុក្រម ខ្មែរ-ខ្មែរ អង់គ្លេស-អង់គ្លេស…… សូម​ទាញយក​កម្មវិធី​នេះ​តាម​តំណ​ខាង​ក្រោម៖ 1.The Last version of ANTDictionar part1 2.The Last version of ANTDictionar part2 3.The Last version of ANTDictionar part3 4.The Last version of ANTDictionar part4 5.The Last version of ANTDictionar part5

បានផ្សាយ​ក្នុង កម្មវិធី​កុំព្យូទ័រ, វចនានុក្រម | បានដាក់ពាក្យ​គន្លឹះ | មតិ 13