NTM ជា​ភាសាខ្មែរ

សូម​អ្នក​ប្រើ​អ៊ីនធើនិត​នៅ​លើ​ប្រព័ន្ធ​លីនុច​ទាំង​អស់ ឈប់​បារម្ភ​ពី​ការ​លេង​លើស​ពី​ទំហំ​ដែល​គេ​បាន​កំណត់។ ប្រសិន​ជា​អ៊ីនធើនិត​យើង​គេ​ឲ្យ​លេង​ត្រឹម​តែ ១០០មេកាបៃ ដែល​មាន​តម្លៃដូច​ជា ៥០សេន​ជាដើម, តែ​បើ​យើង​លេង​លើស​ពី ១០០​មេកាបៃ ហ្នឹងនោះ គេ​នឹង​គិត​លុយ​ដែល​មាន​នៅ​ក្នុង​គណនី​យើង​ទៀត អីចឹង​លោកអ្នក​នឹង​ព្រួយ​បារម្ភ​ខ្លាច​គេ​កាត់លុយ​ក្នុង​នោះ​អស់ (ដូច​ជា​អ៊ីនធើនិត ០១២ ជាដើម បើ​សិន​ជា​ចង់​លេង​ទាល់​តែ​មាន​លុយ​ទុក​សាគួរ)។ តែ​នៅ​ពេល​នេះ​លោក​អ្នក​នឹង​អស់​កង្វល់​ទៀត​ហើយជាមួយ​កម្មវិធី NTM (Network Traffic Monitor) ដែល​មាន​សមត្ថភាព​ក្នុង​ការ​កំណត់​ការ​ប្រើប្រាស់​អ៊ីនធើនិត តាម​ទំហំ, តាម​ម៉ោង, និង​តាម Time Slot (អត់​ដឹង​អាហ្នឹង​អីដែរ!!??)។ ពេល​ណា​ដែល​យើង​លេង​គ្រប់​ទំហំ ឬ ម៉ោង​ដែល​យើង​បាន​កំណត់​ហើយ​នោះ វា​នឹង​ផ្ដាច់​អ៊ីនធើនិត​យើង​ដោយ​ស្វ័យ​ប្រវត្តិ ទោះ​បី​យើង​ចង់​ភ្ជាប់​លេង​ម្ដង​ទៀត​ក៏ដោយ ក៏​វា​មិន​អនុញ្ញាត​ដែរ ទាល់​តែ​យើង​ចូល​ទៅ​លុប​ទិន្នន័យ​ចាស់​ចោល​ជាមុនសិន ទើប​វា​អនុញ្ញាត​ឲ្យ​ភ្ជាប់​ម្ដង​ទៀត។ ខ្ញុំ​នឹង​បង្ហាញ​ចំនុច​មួយ​ចំនួន សូម​មើល​ទៅ​ក្នុង​រូប​ខាង​ក្រោម​នេះ៖

ទាញ​យក​ឯកសារ​ភាសា៖ http://www.4shared.com/file/U9IXUcZK/ntm.html
ទាញ​យក​កម្មវិធី៖ http://sourceforge.net/projects/netramon/
កម្មវិធី​នេះ​ប្រើ​បាន​តែ​ប្រព័ន្ធ Linux តែ​ប៉ុណ្ណោះ។😀

បានផ្សាយ​ក្នុង កម្មវិធី​កុំព្យូទ័រ, កម្មវិធី​ផ្សេងៗ, ប្រព័ន្ធ​ប្រត្តិ​បត្តិ​ការណ៍, moonOS, Ubuntu | បានដាក់ពាក្យ​គន្លឹះ , | មតិ 3

គេហទំព័រ TranslateWiki ជា​ភាសា​ខ្មែរ

បញ្ជាក់៖ ទាល់​តែ​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​បក​ប្រែ​ជាមុន ទើប​ប្រើ​ភាសា​ខ្មែរ​បាន។ (អត់ដឹងមូលហេតុ​មក​ពីអីដែរ)
ចូល​តាម​ទីនេះ៖ http://translatewiki.net/

បានផ្សាយ​ក្នុង វែបសាយ | បានដាក់ពាក្យ​គន្លឹះ , , , | មតិ 11

Babiloo Dictionary in Khmer language

Babiloo ជា​វចនានុក្រម​ពហុ​ភាសា ដែល​វា​អាច​ដំណើរ​ការ​ភាសា​ជា​ច្រើន​នៅ​លើ​វា, ទាំង​ផ្ទាំង​បង្ហាញ, ទាំង​ឯកសារ​វចនានុក្រម។ នៅ​ក្នុង​នោះ​ក៏​មាន​ភាសា​ខ្មែរ​យើងដែរ (ចំណាំ៖ កម្មវិធី​នេះ​ដើរ​លើប្រព័ន្ធ​ប្រតិបត្តិការមួយ​ចំនួន មានដូច​ជា៖ វីនដូស៍, លីនុច, Mac និង Nokia S60), វចនានុក្រម​ខ្មែរ​បច្ចុប្បន្ននេះ សម្រាប់ Babiloo មាន​ពីរ​ប៉ុណ្ណោះ។ គឺ​វចនានុក្រម អង់គ្លេស-ខ្មែរ និង ខ្មែរ-ខ្មែរ(វចនានុក្រម​សម្ដេច​ជួន​ណាត)។ ចំពោះ​អ្នក​ប្រើប្រព័ន្ធ​លីនុច អ៊ូប៊ុនទូ សូម​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល ដើម្បី​ទាញ​យក​ដោយ​គ្រាន់​សរសេរថា Babiloo រួច​ចុច តម្លើង (Install) ជា​ការ​ស្រេច។ ចំណែក​ឯអ្នក​ប្រើ ប្រ.ប្រ (ប្រព័ន្ធ​ប្រតិបត្តិការ) ផ្សេងៗទៀត​សូម​ចូល​ទីនេះ​ដើម្បី​ទាញ​យក, http://babiloo-project.org/wiki/index.php/Main_Pageចំណាំ៖ កម្មវិធី​នេះ​អាច​យក​ទៅ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ។ នេះជា​រូប​ភាព​មួយ​ចំនួន៖ Continue reading

បានផ្សាយ​ក្នុង កម្មវិធី​កុំព្យូទ័រ, វចនានុក្រម, Ubuntu | បានដាក់ពាក្យ​គន្លឹះ , , | មតិ 4

ពុម្ពអក្សរ​របស់​លោក Tom Tor

នៅ​ពេល​ឃើញ​មុនដំបូង ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ស្មាន​តែ​បាន​អក្សរ​ខ្មែរ​ប្រើ​ទៀត​ហើយ។ តែ​តាម​ពិត​គឺ​លោក Tom បាន​បង្កើត​ពុម្ពអក្សរ​ទាំង​នោះ ជាតួ​អង់គ្លេស តែ​គាត់​ដាក់​ឈ្មោះ​និយាយ​ពី​ខ្មែរ​យើង និង តួ​អក្សរ​ខ្លះ​គឺ​គាត់យក​គម្រូ​តាម​អក្សរ​ខ្មែរ ដោយ​កែ​ច្នៃ។ បើ​តាម​ខ្ញុំដឹង គាត់​ជា​អ្នក​រចនា​ម្នាក់ (ឌីស្សាញ)។ ហើយ​ប្រហែល​ជា​គាត់​ធ្លាប់​បាន​មក​រស់​នៅ​ប្រទេស​ខ្មែរ​យើង ហើយ​ស្រលាញ់​វប្បធម៌​ខ្មែរ​យើង​ហើយ បាន​ជា​គាត់​ធ្វើ​ពុម្ពអក្សរ​នេះ​ឡើង។ នេះ​ជា​រូប​ភាព​ពុម្ពអក្សរ​មួយ​ចំនួន៖

ពុម្ពអក្សរ ស៊ីសាមុត តែ​សម្រាប់​លក់
ពុម្ពអក្សរ Khmer ទាញយកដោយឥតគិតថ្លៃ
ពុម្ពអក្សរ ទន្លេសាប

និង​ពុម្ពអក្សរ​ផ្សេងៗ​ទៀត។ សូម​ចូល http://www.tomtor.com/category/fonts-collection ដើម្បី​មើល​ពុម្ពអក្សរ​ផ្សេងៗ🙂

បានផ្សាយ​ក្នុង ពុម្ពអក្សរ | បានដាក់ពាក្យ​គន្លឹះ | មតិ 3

Typo3 CMS in Khmer Language

អ្នក​ទាំង​អស់​គ្នាប្រាកដ​ជា​ស្គាល់​ថា​អ្វី​ទៅ​ជា CMS, បើ​មិន​ទាន់​ដឹង​ចាំ​ខ្ញុំ​ប្រាប់។ CMS ជា​ពាក្យ​កាត់ ចំណែក​ឯពាក្យ​ពេញ​នោះ​គឺ Content Management System ដែល​បក​ជា​ភាសា​ខ្មែរ​ថា៖ “ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ” គឺ​គេ​ប្រើ​វា​ដើម្បី​គ្រប់​មាតិកា អត្ថបទ ប្រកាស នៅ​លើ​អ៊ិនធើនិត ដែល​មាន​ភាព​ងាយ​ស្រួល​គ្រប់​គ្រង។ មុន​ពេល​មិន​ទាន់​មាន​ប្រព័ន្ធ​នេះ ដើម្បី​គ្រប់​គ្រង​មាតិកា​អ្វី​មួយ យើង​ត្រូវ​សរសេរ​កូដ​ដោយ​ខ្លួន​ឯង អិចឹង​វា​មាន​ភាព​ពិបាក​ណាស់, ដូច្នេះ​ហើយទើប​មនុស្ស​យើង​បង្កើត​ប្រព័ន្ធ​នេះ​ឡើង ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​មហាជន​ដែល​ចង់​គ្រប់​គ្រង​មាតិកា​ពត៌មាន​ពួក​គេ​នៅ​លើ អ៊ីនធើនិត។ សព្វ​ថ្ងៃ​វា​មាន​ច្រើន​រយ​ប្រព័ន្ធ​ណាស់ តែ​ប្រព័ន្ធ​គ្រប់​គ្រង​ដែល​មាន​ប្រជា​ប្រិយ​ភាព​នៅ​លើ​ពិភព​លោក​នោះ មាន​ដូច​ជា៖ Drupal, WordPress, Joomla, Typo3 (ប្រើ​ភាសា PHP), Plone និង django-cms (ប្រើ​ភាសា ផាយថុន) និង​ជា​ច្រើន​ទៀត………….. ក្នុង​ប្រព័ន្ធ ទាំង​ប៉ុន្មាន​ខាង​លើ​នេះ គឺ​ត្រូវ​បាន​បក​ប្រែ​បាន​ខ្លះ​ហើយ ដូច​ជា៖ Joomla ត្រូវ​បាន​បក​ប្រែ​ដោយ​ក្រុម JUGCAM, Typo3 ត្រូវ​បាន​បក​ដោយ​ក្រុម​ហ៊ុន Web-Essentials, Drupal ត្រូវ​បាន​បក​ដោយ ក្រុមខ្មែរ​អូអេស, ចំណែក​ឯ WordPress មិន​ទាន់​មាន​អ្នក​ណា​បាន​បក​ទេ តែ​នឹង​មាន​នៅ​ពេល​ខាង​មុខ​នេះ (សូម​បញ្ជាក់ wordpress មាន​ពីរ​បណ្ដាញ៖ wordpress.org និង wordpress.com), ចំណែក​ឯ django-cms ខ្ញុំ​បាន​សាក​ល្បង​បក​ប្រែ​ហើយ តែ​មិនទាន់​បាន​សាក​ប្រើ​វា​ទេ។

នៅ​ពេល​នេះ​ខ្ញុំ​សូម​លើក​យកប្រព័ន្ធ Typo3 មក​បង្ហាញ​ដែល​ជា​ប្រព័ន្ធមួយ​មាន​សុវត្ថិភាព​ខ្ពស់ និង មាន​ប្រជា​ប្រិយ​ភាព​ពាស​ពេញពិភព​លោក។ ដែល​វា​មាន​មុខ​ងារ​ល្អៗ និង​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត ដែល​ខ្ញុំ​មិនអាច​រៀប​រាប់​អស់។ ហើយ​សំខាន់​ថែម​ទៀត​នោះ បើ​សិនជា​យើង​ជា​អ្នក អភិវឌ្ឍ​គេហទំព័រ​ធម្មតាៗ​ចង់​បង្កើត​ពុម្ព​រូប​រាង (template) អោយ​វា​នោះ គឺ​មិន​មាន​ភាព​លំបាក​ទេ គឺ​យើង​គ្រាន់​តែ​សរសេរ​ជា HTML បាន​ហើយ មិនបាច់​មាន PHP អ្វី​នោះ​ទេ។ បន្ទាប់​មក​យើង​បញ្ចូល​វា​ទៅ​ក្នុង Typo3 របស់​យើង ​ហើយ​ធ្វើ​ការ​កំណត់​ផ្នែកនិមួយៗ​នៅ​ក្នុង HTML របស់​យើង​ដើម្បី​ឲ្យ​ Typo3 ដឹង​ថា​តើ​កន្លែង​ណា​ជា​ក្បាល កន្លែង​ណា​ជាតួ កន្លែង​ណា​ជា​បាត,,,។ ហើយ​អ្វី​ដែលយើង​សប្បាយ​ចិត្ត និង រីករាយ​នោះ គឺ​ឥឡូវ​នេះ​ប្រព័ន្ធ​នេះ​ក៏​មាន​ជា​ភាសា​ខ្មែរ​ងផងដែរ។ គឺ​ថា​ចាប់​ពី​កំណែ 4.5 ឡើង​ទៅ​នឹង​មាន​បញ្ចូល​ភាសា​ខ្មែរ​ចូល​ទៅ​ក្នុង​នោះ​ស្រាប់​ហើយ។ បើ​សិន​ជា​អ្នក​ប្រើ​កំណែ​ទី ៤.៤ អ្នក​ត្រូវ​ធ្វើការកំណត់​ច្រើន​កន្លែង​បន្ដិច។ នេះ​ជា​អាសយ​ដ្ឋាន​ដើម្បី​ទាញ​យក​កញ្ចប់​ឯកសារ Typo3 សម្រាប់​កំណែ ៤.៤៖ http://www.web-essentials.asia/who-we-are/blog/detail/article/typo3-is-ready-for-khmer-language/

បានផ្សាយ​ក្នុង ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា, Typo3 | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

Skype 2.1 Beta in Khmer Language on Ubuntu (Completed 99.50%)

ចាប់​ពី​កំណែ​នេះ​ទៅ ខ្ញុំ​នឹង​ធ្វើ​ទំនើប​កម្ម​ពាក្យ​និមួយៗ​ជា​រៀង​រាល់​សប្ដាហ៍ រហូត​ដល់​ចុង​ខែ​នេះ។

អ្នក​ទាំង​អស់​គ្នា​បែប​បាន​ដឹង​ហើយ​អំពី​ឯកសារ​ភាសា​ខ្មែរ​សម្រាប់ កម្មវិធី​ជជែក​កម្សាន្ត​ឈ្មោះ Skype សម្រាប់​ប្រព័ន្ធ​វីនដូស៍។ តែ​នៅក្នុង​នេះ​ខ្ញុំ​ចង់​បង្ហាញ​អ្នក​ប្រើប្រព័ន្ធ​លីនុចនូវកម្មវិធី Skype 2.1 ជា​ភាសា​ខ្មែរ​ផង​ដែរ។ ដែលបាន​ធ្វើ​ការ​បក​ប្រែ​ដោយ​ខ្ញុំ។ ហើយ​ការ​បក​ប្រែ​នេះ​ខ្ញុំ​បាន​សម្រិត​សម្រាំង និង​កែ​ច្នៃ​ពាក្យ​ពេជន៍​អោយ​ងាយ​យល់,…, តែ​ប្រសិន​ជា​អ្នក​បាន​ប្រទះ​នូវ​ឃ្លា​ល្បះ ដែល​ពិបាក​យល់​នោះ អ្នក​អាច​ផ្ញើ​ឃ្លា​នោះ​ជា​ភាសា​ខ្មែរ​មក ឬ ថត​រូប​នៃ​ឃ្លា​ល្បះ​នោះ​មក​អោយ​ខ្ញុំ។ ខ្ញុំនឹង​យក​មក​កែ​តម្រូវ​តាម​ក្រោយ។ ចុច​ទី​នេះ​ដើម្បី ទាញ​យក

របៀប​ដំឡើង៖

នេះ​គឺ​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​ប្រើ​ប្រាស់​របស់​យើង។ ដើម្បី​ចម្លង​ឯកសារនោះ​ចូល យើង​ត្រូវ​ឆ្លង​កាត់​និង​ចូល​ជា​ root ជា​មុន​សិន។
-សូម​ចុច alt + F2 បន្ទាប់​មក​សរសេរ gksu nautilus ចុច Run។ បន្ទាប់​មក​បញ្ជូល​ពាក្យ​សម្ងាត់​របស់​អ្នក​ចូល។
-ចូល​ទៅ​ក្នុង File System –> usr –> share –> Skype –> lang
-សូម​កែ​ឯកសារឈ្មោះ skype_en.qm ទៅ​ជា​ឈ្មោះ​ផ្សេង​ដូច​ជា៖ 1skype_en.qm ជាមុន, ទើប​យើង​ចម្លង​ឯកសារ skype_en.qm ថ្មី​ចូល​តាម​ក្រោយ។
-ចាប់​ផ្ដើម​កម្មវិធី Skype ឡើង​វិញ នោះ​អ្នក​នឹង​ឃើញ​អក្សរ​ខ្មែរ។

ដើម្បី​ប្រើ​ពុម្ពអក្សរ​ដូច​ក្នុង​រូប​នោះ សូម​ទាញ​យក​ពុម្ព​អក្សរ​មួយ​នេះ​ទៅ​ប្រើ។ បន្ទាប់​មក​ដំឡើង​ហើយ​ចូល​ទៅ​ក្នុង System –> Preferences –> Appearance រួច​ចុច​លើ​ថេប Fonts បន្ទាប់​មក​ទៀត​ចូរ​កែកន្លែង​ប្រឡោះ Appplication font ទៅ​ជា​ពុម្ព​ដែល​បាន​ទាញ​យក​រួចនេះ។ នោះអ្នក​នឹង​មើល​ឃើញ​ដូចរូប​ខាង​ក្រោម។



បានផ្សាយ​ក្នុង កម្មវិធី​ជជែក​កម្សាន្ត | បានដាក់ពាក្យ​គន្លឹះ , | មតិ 13

គំនិត​ក្នុង​ការ​បក​ប្រែ​កម្មវិធី​មួយៗ & ដាក់​ឈ្មោះក្រុម & រក​អ្នក​គ្រប់​គ្រង​ភាសា​ខ្មែរក្នុង Facebook ថ្មី

ការ​បក​ប្រែ​កម្មវិធី​និមួយៗ គឺ​ខ្ញុំ​តែងសង្កេត​ឃើញ​ថា​បង​បង​ខ្លះ​គាត់​បាន​បកប្រែ​ខ្ទេច​ខ្ទី សូម្បី​តែ​ពាក្យ​បច្ចេកទេស​ក៏​មិន​លើក​លែង​អោយដែរ។ ដូចជា​ពាក្យ root level, បង​ម្នាក់​បាន​បក​ថា កម្រិត​ឬស….??? កម្រិត​ឬស ឬសអី? ឬសឈើ? ឬស​ញាន​សិន???? root ជា​ពាក្យ​បច្ចេកទេសដែល​សំដៅ​លើ​ថត​ឯកសារ​មេ​ មួយ​សម្រាប់​ផ្ទុក​ថត​ឯកសារ​ផ្សេង​ដែល​គេ​តែង​ប្រើ​ពាក្យ​នឹង​នៅ​លើ កម្មវិធី​វែប។ ដូច​ជា​ពាក្យ​មួយ​ចំនួនទៀត​ដូច​ជា៖ Paste = បិទ​ភ្ជាប់(ខ្ញុំ​ធ្លាប់​បក​ក្នុង Opera តែ​បែប​ឆ្នាំក្រោយ​បក​ប្រេ​កំណែ​ថ្មី នឹង​កែ), Terminal = ស្ថាន៏យ៍(ស្ថានីយ៍​រថ​ភ្លើង?),,,

ចំពោះ​ការ​បក​ប្រែពាក្យ​ទាំងអស់​អីចឹង ខ្ញុំយល់​ស្រប, តែ​អ្វីដែលយើង​គួរ​យកចិត្ត​ទុកដាក់​នោះ​គឺ តើ​អ្នក​ប្រើ​ប្រាស់​អាច​នឹងយល់ដែររឺអត់​ពីពាក្យ ដែល​យើង​បាន​បក​ប្រែ​នឹង? តើ​វា​ជា​ពាក្យ​មានអត្ថន័យ​ត្រូវ​នឹង​អត្ថន័យ​ជាភាសា​អង់គ្លេស​របស់គេ​រឺអត់? ការ​បក​ប្រែ​ដែល​មាន​ពាក្យ​ពិបាក​យល់ នឹង​ធ្វើអោយ​ចិត្ត​អ្នកប្រើប្រាស់ លែង​មាន​អារម្មណ៍​ក្នុង​ការ​ប្រើ លែង​ចង់​ប្រើភាសា​ខ្មែរ។ ដូច្នេះ​អក្សរ​ដិត​នៅ​ខាង​លើ​គឺ​ជាអ្វី​ដែលយើង​គួរយក​ទៅគិត។ បើ​ថា​យើង​បក​ប្រែ​អស់​ចឹង​ហើយ​នោះ គួរ​តែ​ធ្វើ​សៀវភៅ​មួយ​សម្រាប់​ពន្យល់​ពីពាក្យ​ទាំងនោះ,,,ចឹង​វា​មិនខាត​ពេល​ច្រើន​ហើយអី? ដូច្នេះ​គួរ​បក​ប្រែ​ពាក្យ​ណាដែល​អាច​បក​បាន បើ​ពាក្យ​បក​មិនបាន(ដូច​ជា root, drive, driver, CD-ROM,memory) កុំ​បក​ល្អជាង បើ​ថា​ចង់​បក​ណាស់​នោះ គួរ​សរសេរ​ជា​សម្លេង​អាន​មក​វិញ ដូច​ជា៖ រូត, ដ្រាយ, ដ្រាយវើ, ចំណែក CD-ROM កុំ​បក​ល្អជាង, សតិ(? សតិ​អី? សិត​អារម្មណ៍? កុំបក​ល្អជាង រឺ​សរសេរ​ថា មេម៉ូរី)។

ខ្ញុំ​សូមលើក​យកពាក្យ contact មក​និយាយ​បន្តិច​ទៅចុះ៖
ពាក្យ contact យើង​បក​បាន​ថា ទំនាក់​ទំនង រឺ ទាក់ទង។ ហើយ​តែង​ជួប​ច្រើនដង​ក្នុង​កម្មវិធី​ជជែក​កំសាន្ត។ យើង​ឃើញ​គេ​ដាក់​ថា Add new contact អីនឹង។ តើ​យើ​ងអាច​បក​ថា បន្ថែម​ទំនាក់​ទំនង​ថ្មី បានទេ? បាន!, ហើយ​ឃ្លាមួយទៀត Move contact to …. គឺ​ត្រូវ​បក​ជា​ខ្មែរ​ថា ផ្លាស់​ទី​ទំនាក់​ទំនង​ទៅកាន់…!!! តើ​យើង​អាចយល់​បានអត់? អាច​បាន​ប្រសិន​យើង​ជា​អ្នក​បក​ប្រែ។ ចំពោះខ្ញុំ ពាក្យ contact នៅ​ក្នុង​កម្មវិធី​ជជែក​កំសាន្ត​កុំ​បក​ល្អជាង, ព្រោះ​ភាសាអង់គ្លេស​មិនអាច​បក​បានទាំងអស់​នោះទេ បើ​ថា​ចង់​បក​នោះ គួរ​តែ​រក​ពាក្យ​ផ្សេង​មក​ជំនួស។ នេះ​គ្រាន់​តែ​ជាគំនិតខ្ញុំ​ទេ​បើ​សិន​ជា​អ្នក​ចង់​បក ក៏បក​ទៅ តែ​សង្ឃឹម​ថា​លោកអ្នកបកអោយ​ងាយ​យល់​ទោចុះ។

 


និយាយអំពី​ឈ្មោះក្រុម​បកប្រែ​ខ្ញុំ​ម្ដង៖
តើ​អ្នក​បកប្រែ​ទាំងឡាយ និង​អ្នក​គាំទ្រ​ក្រុមខ្ញុំ​ផ្សេងៗ តើ​មាន​ទស្សនៈយ៉ាង​ណា​ចំពោះការ​ដាក់​ឈ្មោះក្រុម? ខ្ញុំវិញ​ចង់ដាក់​ថា KVTT = Khmer Volunteered Translator Team។ ចុះ​អ្នក​ទាំងអស់​គ្នាវិញ​គិត​ថាយ៉ាង​ម៉េចដែរ? ចង់ដាក់​យ៉ាង​ម៉េច​វិញ? ឥឡូវ​ចង់ដាក់​ឈ្មោះក្រុម ដោយ​សារ​តែ​ឥឡូវ​បាន​សមាជិក​ថ្មីៗ ច្រើន​គួរ​សមដែរ, ជិត​២០នាក់​ហើយ😀 តិចទៀត​បាន​គ្រប់ ១០០នាក់​ហើយ😆😆 ។ ចេះ​តែ​គិតៗ​ទៅ, តែក្រែង​អាច​បានទៅ? វាមិនឡូយ​ហើយទេអី?


ចំពោះ​រឿង Facebook វិញ។ យើង​ឃើញ​ថា​មាន​ពលរដ្ឋ​ខ្មែរ​ប្រើ Facebook ច្រើនគួរ​សមដែរ​ក្នុង​ការ​ទំនាក់​ទំនង ស្វែង​រកជំនួយ ស្វែង​រកការងារ និង​កំសាន្ត​ផ្សេងៗ។ ហើយ​ក្នុង​នោះ​យើង​ក៏​មាន​មោទនភាពដែរ​ដែល​មាន​ជា​ភាសាខ្មែរ, តែ​ឥឡូវ​លែង​ដំណើរ​ការ និង​មិនល្អទាល់​តែសោះ។ ដោយ​សារ​តែ៖ មិន​មាន​អ្នកបក​ប្រែច្រើន ព្រោះ​ជាការ​បក​ប្រែ​លើ​បណ្ដាញ, ដោយសារ​តែ​ឃើញ​ការ​បក​ប្រែ​ពីមុន មើលមិនយល់ មិនល្អ ខុស​វេយ្យាករណ៍ច្រើន​ណាស់។ ហើយ​ឥឡូវ​នេះ​ខ្ញុំ​កំពុង​រក​មើល​មែល​ទាក់​ទង​ទៅ Facebook ដើម្បី​សុំ​ឯកសារ​គេ​មក​បក​ជា offline តែ​ម្ដង។ បើ​សិន​មាន​អ្នក​ណាដឹង​ថា​មែល​គេ​អីខ្លះ ប្រាប់​ផង។ អរគុណ​ជាមុន។

បានផ្សាយ​ក្នុង ដំណឹង, ពត៌មាន | មតិ 18