ផ្អាក​ការ​បក​ប្រែ​មួយចំនួន, កម្មវិធី​និមួយៗ​មិនអាច​បក​បាន​១០០%ទេ

ដោយ​សារ​តែ​កម្មវិធី​មួយ​ចំនួន​មិន​សូវ​មាន​អ្នក​គាំ​ទ្រប្រើ ហើយ​ផ្ញើ​ទៅ​អ្ន​កគ្រប់​គ្រង​របស់​គេ មិន​ឃើញ​គេ​តប​មកវិញ ហើយ​ម្យ៉ាង​ទៀត​ខ្ញុំ​ ជាប់​រវល់​ជា​មួយ​ការ​សិក្សា​ផង។ ខ្ញុំ​សម្រេច​ចិត្ត​ផ្អាក​ការ​បក​ប្រែ​នូវ​កម្មវិធី​មួយចំនួន​ដូច​ជា៖ Lingoes និង VUZE។ ហើយ​ចំពោះ​កម្មវិធី​ផ្សេង​ទៀត​ដែល​មិន​បាន​អាប់​ដេត​នោះ មានដូច​ជា៖ Opera និង DAP(Download Accelerator Plus)។ តែ​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ការ​អាប់​ដេត​វា នៅ​ពេល​ខាង​មុខ​នេះ។ ហើយ​ខ្ញុំ​សុំ​ដឹង​ពី​មតិ​របស់​អ្នក​ចូល​ចិត្ត​ប្រើភាសា​ខ្មែរ​ក្នុង​កម្មវិធី​កុំព្យូទ័រ​ថា៖ តើ​អ្នក​ចូល​ចិត្ត​កម្មវិធី​អ្វី​ជាង​គេ? ហើយ​រាល់​ការ​បក​ប្រែ​របស់ខ្ញុំ ខ្ញុំ​មិន​អាច​ធ្វើការ​បក​ប្រែ​បាន​គ្រប់ ១០០% នោះទេ។ ដោយសារ​តែ​ពាក្យ​ខ្លះ រឺ​ល្បះ​ខ្លះ​ពិបាក​បក រឺ​អាច​និយាយ​បាន​ថាខ្ញុំ​ចេះ​ពាក្យ​មិនដល់ ដូច្នេះខ្ញុំ​សូម​ទោស​រាល់​ការ​បក​ប្រែ របស់ខ្ញុំ​និង​របស់ក្រុមខ្ញុំ​ដែល​មិន​បាន​បក​បាន​គ្រប់ ១០០%។ ព្រោះ​នេះ​គឺ​ថា​យើង​បក​ប្រែ​តាម​សមត្ថភាពរបស់​យើង តែ​ពាក្យ​ដែល​ខ្វះ​ខាត​នោះ ខ្ញុំ​និង​ក្រុម​របស់ខ្ញុំ នឹង​ស្វែង​រក​ពាក្យ​ថ្មីៗ​មក​ជំនួស​លើ​ការ​ខ្វះ​ខាត​នោះ។ ដូច្នេះ​សូម​លោក​អ្នក​អធ្យាស្រ័យ​អោយ​ខ្ញុំ និង​ក្រុម​របស់ខ្ញុំ​ផង។

This entry was posted in ដំណឹង, ពត៌មាន and tagged . Bookmark the permalink.

12 Responses to ផ្អាក​ការ​បក​ប្រែ​មួយចំនួន, កម្មវិធី​និមួយៗ​មិនអាច​បក​បាន​១០០%ទេ

  1. ឧត្តម ថា:

    ដូចបងធ្លាប់និយាយចឹង! គេប្រឹងបកប្រឹងធ្វើ ធ្វើបានហើយគ្រាន់តែប្រើក៏ខ្ជិលប្រើដែរ ថាពិបាកយល់ពាក្យខ្មែរ ទៅជាចឹងវិញ ខ្មែរអត់យល់ពាក្យខ្មែរ ដល់ទៅចឹងមិនដឹងថាម៉េចដែរ!

  2. ភារម្យ ថា:

    វាត្រូវតែអញ្ចឹងហើយខ្ចូច!

  3. ក្តី​កង្វល់​របស់​វិចិត្រ​ពិត​ជា​ត្រឹម​ត្រូវ វា​ពិត​ជា​ពិបាក​មែន​សំរាប់​ការ​កែប្រែ​ទំលាប់ របស់​អ្នក​ប្រើ​ប្រាស់​ អោយ​ទទួល​យក​នៅ​អ្វី​ដែរ​ថ្មី ។
    សូម​កុំ​ទាន់​អាល​អន់​ចិត្ត និង បាត់​បង់​ការ​តស៊ូ​អី
    អ្វី​ៗ​វា ត្រូវ​បាន​ចាប់​ផ្តើម​ពី​ដំបូង បន្តិច​ម្តង​ៗ ទើម​មាន​ភាព​លម្អិត​ និង​គ្រប់​ជ្រុង​ជ្រោយ

  4. កុំ​ខ្វល់​អី, ប្រឹង​តាម​តែ​ចិត្ត​យើង​ទៅ! បើ​ដល់​ពេល​ដែល​មិន​អាច​បន្តរ​ទៅ​មុខ​ទៀត​បាន ចាំ​គិត​ទៀត!

  5. Superb Blog ថា:

    បកទៅ! ទោះកម្មវិធី​ជាភាសាខ្មែរនោះ ដំបូងបក​មិនបានល្អ ហើយមិនសូវមានអ្នកគាំទ្រ​ក៏ដោយ​ក៏ចេះតែបកទៅ ព្រោះបើគេមើលមិនយល់​គេនឹង​ប្រើជាភាសាអង់គ្លេសសិន។ រួចនៅ version ក្រោយៗទៀតខ្ញុំជឿថានឹងអាច​បកបានល្អជាង​មុន ហើយនិងមានការគាំទ្រជាងមុនជាលំដាប់។ «មិនចាប់ផ្តើម គឺមិនមានការអភិវឌ្ឍ» 😀

    • សុវិចិត្រ ថា:

      បាទ អរគុណ​សម្រាប់មតិ​នេះ! តែ​ដោយ​សារ​តែ​ការ​រវល់​នឹង​ការ​សិក្សាផង​នោះ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ផ្អាក​ការ​បក​ប្រែ​កម្មវិធីមួយ​ចំនួន។ តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​បក​ប្រែ​កម្មវិធី​ផ្សេង​ទៀត ដែល​ខ្ញុំ​គិត​ថា​វា​មាន​ប្រយោជន៍​ច្រើន​ផង។ តែ​មិនអីទេ​បង កម្មវិធី​ដែលផ្អាកនោះ នឹង​ចាប់​ផ្ដើម​បក​វិញ​ទេ។ 🙂 អរគុណ​សម្រាប់​ការ​គាំទ្រ 😉

    • Superb Blog ថា:

      អត់អីទេអូន​ Keep up the good work! 😀

    • សុវិចិត្រ ថា:

      បាទ​អរគុណ​បង​ដែល​បាន​គាំទ្រ។

  6. Rayuth ថា:

    ខ្ញុំគាំទ្រ! បងត្រូវតស៊ូ ដើម្បីលើកតម្កើងភាសាខ្មែរយើង និងឲក្មេងជំនាន់ក្រោយងាយស្រួល
    កុំឲពិបាកដូចជំនាន់យើងអី។
    ខ្ញុំគាំទ្រ 100%

  7. Horm Sanghy ថា:

    បើមានពាក្យអីចាំខ្ញុំជួយបកប្រែដែរ ក្រែងលបានខ្លះៗ

បញ្ចេញមតិ