SMPlayer in Khmer Language (Translating and Testing)

នៅ​ពេល​នេះ​ខ្ញុំ​សូម​ណែនាំ​លោក​អ្នក​អោយ​ស្គាល់​កម្មវិធី​ចាក់​តន្ត្រី និង​ចាក់​វីដេអូ​បាន​ច្រើន​ប្រភេទ។ កម្មវិធី​នេះ​មាន​ទំហំ​តូច​ល្មម ងាយ​ស្រួល​ប្រើ អាច​ស្ដាប់​ចម្រៀង​ពី URL ផ្សេងៗ ហើយ​អាច​មើល​ឌីវីឌី​បាន​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​វា​អាច​បង្ហាញ​អក្សរ​ជាតិ​ខ្មែរ​យើង​បាន​ល្អ​ផងដែរ ហើយ​នៅ​ពេល​នេះ​ខ្ញុំ​ចាប់​បក​តែ​កម្មវិធី​នេះ​មួយ​សិន​ទេ, ទាល់​តែ​ចប់​ រឺ​បាន​ក្រែល​ហើយ​ទើបខ្ញុំ​ផ្អាក​ការ​បក​ប្រែ​កម្មវិធីតូចៗ បែរ​ទៅរក​ការ​បក​ប្រែ moonOS វិញ។ ប្រហែល​ជា​ខែ​ក្រោយ​នេះ​ខ្ញុំ​នឹង​ចាប់​ផ្ដើម moonOS ហើយ។ អូខេ, អាឡូវ​ចូល​មក​ក្នុង​សាច់​រឿង​យើង​វិញ,,, អ្នក​តែង​លំបាក​នៅ​ក្នុង​ការ​ស្វែង​រក​កម្មវិធី​ដើម្បី​លេង​ឌីវីឌី រឺ ចម្រៀង​ដែល​មាន​ទ្រង់​ទ្រាយ(format) ផ្សេងៗ ដែល​កម្មវិធី​មួយ​ចំនួន​មិន​អាច​លេង​បាន។ តែ​ក្នុង​កម្មវិធី​នេះ ពិត​ជា​មិន​ធ្វើ​អោយ​លោក​អ្នក​ខក​បំណង​ទេ គឺ​វា​អាច​លេង និង​ទទួល​ស្គាល់​ជា​ច្រើន​ទ្រង់​ទ្រាយ​ណាស់។ ប្រសិន​ជា​លោក​អ្នក​ចង់​ទាញ​យក​សូម​ចូល​ទៅកាន់ http://smplayer.berlios.de/downloads.php?tr_lang=en ។ ចំណែក​ឯ​កញ្ចប់​ជា​ភាសា​ខ្មែរ​នោះ សូម​ចុច​ទីនេះ​ដើម្បី​ទាញ​យក។ ក្រោយ​ពី​លោក​អ្នក​បាន​ប្រើ​ហើយ សូមមេត្តា​ផ្ដល់​ជា​យោបល់ រឺ​មតិ​រិះគន់​ផ្សេងៗ(ក្នុង​ន័យ​ស្ថាបនា) ដើម្បី​ខ្ញុំយក​មតិ​របស់​អ្នក​ធ្វើ​ជា​បទ​ពិសោធន៍​របស់ខ្ញុំក្នុង​ការ​បក​ប្រែ​កម្មវិធី​នេះ និង​កម្មវិធី​ផ្សេងៗ​ទៀត។ សង្ឃឹម​ថា​លោក​អ្នក​នឹង​ជួយ​ប្រើ និង​ជួយ​ផ្ដល់​មតិ​អោយខ្ញុំ​ទៅចុះ។

របៀប​ដំឡើង​កញ្ចប់​ភាសា​ខ្មែរ៖
-សូម​ទាញ​យក​រួច​ហើយ extract វា​ចេញ​ពីឯកសារ smplayerKhmer (km).rar
-សូម​កូពី​ឯកសារ smplayer_Khmer (km).qm ទៅកាន់ C:\Program Files\SMPlayer\translations
-បើក​កម្មវិធី SMPlayer បន្ទាប់​មក​ចូល Preference –> Interface –> Language: រើស​យក Khmer (km)
-ចុច​ OK ដើម្បី​មើល​ការ​ផ្លាស់​ប្ដូរ


About វិចូច

ធ្វើ​ខុស​ចេះ​កែ​ខ្លួន​គឺ​ជា​អំពើ​ល្អមួយ! ខំរក​ទើប​មាន ខំរៀន​ទើប​ចេះ!
This entry was posted in កម្មវិធី​កុំព្យូទ័រ, កម្មវិធី​ចម្រៀង and tagged . Bookmark the permalink.

3 Responses to SMPlayer in Khmer Language (Translating and Testing)

  1. សុវិចិត្រ និយាយថា៖

    បាន​អាប់​ដេត​តំណ​ទាញ​យក​កំណែ​ថ្មី​នៃ​ កញ្ចប់​ភាសា​ខ្មែរ។ ដែល​បាន​បកប្រែ​បាន ៦០%

  2. khmersoftware និយាយថា៖

    បើបងបកប្រែបានមួយរយភាគរយហើយ សូមបងផ្ញើកញ្ចប់ភាសាខ្មែរយើងទៅឲ្យ

    ម្ចាស់នៃក្មវិធី SMPlayer នោះផង គឺដើម្បីឲ្យគេបញ្ចូលភាសាខ្មែរ នៅពេលមានចេញ
    កំណែថ្មីៗ ។

  3. សុខអេង និយាយថា៖

    សួស្តីខ្ញុំចង់រៀនបកប្រែកម្មវិធីខ្លះជាភាសាខ្មែរដែរតើខ្មុំធ្វើយ៉ាងដូចម្តេចទៅជួយប្រាប់ខ្មុំផង។
    អរគុណ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s