មាន​ការ​ស្នើ​អោយ​បក​ប្រែ IDM (Internet Download Manager)

មាន​បង​ប្អូន​មួយ​ចំនួន បាន​ស្នើ​ខ្ញុំ​អោយ​ជួយ​បក​ប្រែ​កម្មវិធី​ IDM ទៅ​ជា​ភាសា​ខ្មែរ។ នៅ​ពេល​នេះ​ខ្ញុំ​សុំ​ប្រាប់​មូលហេតុ​ដែល​ខ្ញុំ​មិន​បក​កម្មវិធី​នេះ៖

  • ទទួល​អក្សរ​ខ្មែរ​យូនីកូដ​នៅ​កន្លែង​ម៉ឺនុយ និង dialog ផ្សេងៗ​មិន​បាន សូម្បី​តែ​ក្នុង​វីនដូស៍ ៧ (ខ្ញុំ​បាន​សាក​រួចហើយ)។
  • ជា​កម្មវិធី Closed Source និង​ជា​កម្មវិធី​លក់ ដែល​ចាំ​បាច់​ត្រូវ​មាន អាជ្ញាបណ្ណ

ដូច្នេះ​មូលហេតុ​ទាំង​ពីរ​ខាង​លើ​នេះ​​ហើយ ដែល​ខ្ញុំ​មិន​អាច​ធ្វើ​ការ​បក​ប្រែ​បាន។ បើ​សិន​ជា​វា​ទទួល​ស្គាល់​អក្សរ​ខ្មែរ​បាន​ដូច DAP នោះ។ ខ្ញុំ​នឹង​ចាប់ផ្ដើម​បក​ប្រែ​ភ្លាម។

About វិចូច

ធ្វើ​ខុស​ចេះ​កែ​ខ្លួន​គឺ​ជា​អំពើ​ល្អមួយ! ខំរក​ទើប​មាន ខំរៀន​ទើប​ចេះ!
This entry was posted in កម្មវិធី​កុំព្យូទ័រ, កម្មវិធី​ទាញ​យក, ដំណឹង, ពត៌មាន and tagged , . Bookmark the permalink.

17 Responses to មាន​ការ​ស្នើ​អោយ​បក​ប្រែ IDM (Internet Download Manager)

  1. khmersoftware និយាយថា៖

    តើយើងមានវិធីណាដែលអាច ដោះស្រាយបានទេ នៅពេលខ្មែរយូនីកូដមិនទទួលស្គាល់

    ​កន្លែង​ម៉ឺនុយ និង dialog ។

  2. khmersoftware និយាយថា៖

    ចំពោះកម្មវិធី Internet Download Manager នេះខ្ញុំមានច្រើន Version ណាស់ ព្រមទាំងមាន

    ភ្ជាប់មកជាមួយ Serial ទៀតផង និងក៏មានបែបប្រើហ្រ្វី មិនចាំបាច់បង់ថ្លៃ

    តែខ្ញុំចង់ប្រើជាភាសាខ្មែរ នៅពេលយើងដោនឡូត អ្វីម្ដងៗ

    គឺវាមានល្បោះនលឿនខ្លាំងណាស់ ដូច្នេះទើបខ្ញុំចង់ប្រើវាជាង DAP ។

  3. ឧត្តម និយាយថា៖

    ហ៊ានតាបក ប៉ាយ៉ាត់គេប្តឹងជ្រុះខោ:-D

  4. khmersoftware និយាយថា៖

    តើបងមានសូរគេថា ធ្វើយ៉ាងណាទើបឲ្យវា Suport បានជាមួយខ្មែរយូនីកូដដែរទេ ។

    គួណាតែគេមានវិធីដោះស្រាយ ព្រោះអីពុម្ភយូនីកូដមិនមែនមានទេចំពោះភាសាខ្មែរប៉ុណ្ណោះ

    ទេ ប្រទេសគេផ្សេងៗ ក៏មានយូនីកូដដែរ ។

  5. harryhun និយាយថា៖

    មិន​ដែល​ជ្រុះ​ងាយ​ៗ​ទេ អាណា​យ៉ាប់​ពេក​ទុក ចាំ​ដល់​ពេល​វា​ងាយ​ស្រួល ចាំ​ចាប់​ផ្តើម​ប្រតិបត្តិ​ការណ៍ វា កុំ​ទៅ​គិត​អី​ច្រើន ។

  6. ខេធី៤២ និយាយថា៖

    សុំសួរតិច (គំនិតអ្នកមិនចេះ)
    ចង់បកប្រែកម្មវិធីមួយៗត្រូវធ្វើម៉េចខ្លះ?

    • សុវិចិត្រ និយាយថា៖

      ក្នុងការ​បក​ប្រែ​កម្មវិធី​និមួយៗ មិនដូច​គ្នា​ទេ។ កម្មវិធី​ខ្លះ​ប្រើឯកសារ .qm .mo .lng .txt .ini …… ហើយ​ឯកសារ​ទាំង​នោះ​ក៏​មាន​ការ​បក​ប្រែ​ខុសៗ​គ្នាដែរ ជាពិសេស​ឯកសារ .qm និង .mo។ ឯកសារ .qm ត្រូវ​បាន​បញ្ចេញ​មក​ពី​ឯកសារ​ប្រភេទ .ts ចំណែក​ឯ​ឯកសារ .mo ត្រូវ​បាន​បញ្ចេញ​មក​ពី​ឯកសារ .po ហើយ​ឯកសារ .po បាន​មក​ពី​ឯកសារ​ប្រភេទ .pot។ ហើយឯកសារ​ប្រភេទ .qm និង .mo គឺ​យើង​មិន​អាច​បើក​វា​មក​កែ​បាន​ទេ ព្រោះ​គេ​បានខ្ចប់​វា​ទៅ​ជា​ឯកសារ binary មួយ​ទៅ​ហើយ។ ដូច្នេះ​ហើយ​ទើប​វា​មាន​សុវត្ថិភាព។ ភាគ​ច្រើនគេ​ប្រើ​ឯកសារ .mo។ ហើយ​ចំពោះការ​បក​ប្រែ​វិញ គឺ​តាម​កម្មវិធី, កម្មវិធី​ប្រភេទ Open Source ភាគ​ច្រើន​គឺ​គេ​តែ​បង្កើត​ថត​ឯកសារ​មួយ​ឈ្មោះ​ថា lng, languages, lang, langs។ ដែល​ក្នុង​ថត​ទាំង​នោះ​មាន​ផ្ទុក​ទៅ​ដោយ​ឯកសារ​បក​ប្រែ​ផ្សេងៗ។ ហើយ​ក្នុង​ការ​បក​ប្រែ​កម្មវិធី​និមួយ​ទៅ​ជា​ភាសា​ខ្មែរនោះ យើង​ត្រូ​វដឹង​ថា​តើ​ខ្មែរ​យូនីកូដ​ត្រូវ​ការឯកសារដែល encode យ៉ាង​ម៉េច​ទើប​អាច​ប្រើ​បាន? ខ្មែរ​យូនីកូដ​ត្រូវ​ការ​ឯកសារ​អត្ថបទ​ដែល encode ជា Unicode UTF-8 និង Unicode UTF-8 without BOM, នេះ​ជា​តម្រូវ​ការ​សម្រាប់ឯកសារ .ini .txt និង .lng (តែ​ឯកសារ​ប្រភេទ​បី​នេះ ត្រូវ​ការ UTF-8 ភាគ​ច្រើន)។ ហើយ​ឯកសារ​ទាំង​បី​នេះ​គួរ​តែ​ប្រើ​កម្មវិធី Notepad++ មក​ប្រើ​សម្រាប់​ការ​បក​ប្រែ ព្រោះ​កម្មវិធី​នេះ​មាន​កន្លែង​អោយ​យើងកំណត់​ការ encode ទៅ​អោយ​ឯកសារ​និមួយៗ។ ចំពោះ​ឯកសារ .mo .po .pot .ts និង .qm គឺ​គេ​មាន​កម្មវិធី​សម្រាប់​បក​ប្រែ​ផ្សេងពីគ្នា។ អំពី​រឿង​នេះ​ខ្ញុំ​នឹង​យក​ទៅ​និយាយ​នៅ​បារឃែម​២០១១ នៅ​ឆ្នាំ​ក្រោយ​នេះ។ ហើយ​នឹង​ពន្យល់​អោយ​បាន​ច្បាស់​ជាង​នេះ​ទៀត។

  7. khmersoftware និយាយថា៖

    អញ្ចឹងសូមបងជួបកប្រែកម្មវិធី Format Factory វាជាកម្មវិធីសម្រាប់បំលែងឯកសារគ្រប់ប្រភេទ និងប្រើដោយសេរីទៀតផង ។
    សូមចូលទៅកាន់៖ http://www.formatoz.com/Language.html

  8. Rayuth និយាយថា៖

    បើសិនជាអាចបកបាន អូឡូយហ្មង
    ខ្ញុំគាំទ្រ។

  9. មករា និយាយថា៖

    សួរ​ស្ដី​អ្នក​ទាំង​អស់គ្នា
    សូមព្យាយាមជាមួយ​ការបក​ប្រែ IDM (Internet Download Manager)​សាកល្បងរបស់ខ្ញុំ។ ខ្ញុំអាចបកប្រែបានតែ ម៉ឺនុយ​ តែប៉ុណ្ណោះ និង​សូមអភ័យទោសនូវកំហុសជាភាសាខ្មែររបស់ខ្ញុំផង​។
    សូមទាញយក IDMan.exe ពីតំណរ http://www.ziddu.com/download/12864832/IDMan.exe.html
    សូម​​ប្ដូរឈ្មោះ IDMan.exe ទៅ IDMan.exeOld បន្ទាប់​ជំនួសនូវ​ IDMan.exe ដែលបាន​ទាញយក។ សូមធ្វើការសាកល្បងបើកមើល។

  10. មករា និយាយថា៖

    បាទ​ពិតមែន🙂 វាគ្រាន់​តែ​ជា​ការសាកល្បង​តែ​ប៉ុណ្ណោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s