គំនិត​ក្នុង​ការ​បក​ប្រែ​កម្មវិធី​មួយៗ & ដាក់​ឈ្មោះក្រុម & រក​អ្នក​គ្រប់​គ្រង​ភាសា​ខ្មែរក្នុង Facebook ថ្មី

ការ​បក​ប្រែ​កម្មវិធី​និមួយៗ គឺ​ខ្ញុំ​តែងសង្កេត​ឃើញ​ថា​បង​បង​ខ្លះ​គាត់​បាន​បកប្រែ​ខ្ទេច​ខ្ទី សូម្បី​តែ​ពាក្យ​បច្ចេកទេស​ក៏​មិន​លើក​លែង​អោយដែរ។ ដូចជា​ពាក្យ root level, បង​ម្នាក់​បាន​បក​ថា កម្រិត​ឬស….??? កម្រិត​ឬស ឬសអី? ឬសឈើ? ឬស​ញាន​សិន???? root ជា​ពាក្យ​បច្ចេកទេសដែល​សំដៅ​លើ​ថត​ឯកសារ​មេ​ មួយ​សម្រាប់​ផ្ទុក​ថត​ឯកសារ​ផ្សេង​ដែល​គេ​តែង​ប្រើ​ពាក្យ​នឹង​នៅ​លើ កម្មវិធី​វែប។ ដូច​ជា​ពាក្យ​មួយ​ចំនួនទៀត​ដូច​ជា៖ Paste = បិទ​ភ្ជាប់(ខ្ញុំ​ធ្លាប់​បក​ក្នុង Opera តែ​បែប​ឆ្នាំក្រោយ​បក​ប្រេ​កំណែ​ថ្មី នឹង​កែ), Terminal = ស្ថាន៏យ៍(ស្ថានីយ៍​រថ​ភ្លើង?),,,

ចំពោះ​ការ​បក​ប្រែពាក្យ​ទាំងអស់​អីចឹង ខ្ញុំយល់​ស្រប, តែ​អ្វីដែលយើង​គួរ​យកចិត្ត​ទុកដាក់​នោះ​គឺ តើ​អ្នក​ប្រើ​ប្រាស់​អាច​នឹងយល់ដែររឺអត់​ពីពាក្យ ដែល​យើង​បាន​បក​ប្រែ​នឹង? តើ​វា​ជា​ពាក្យ​មានអត្ថន័យ​ត្រូវ​នឹង​អត្ថន័យ​ជាភាសា​អង់គ្លេស​របស់គេ​រឺអត់? ការ​បក​ប្រែ​ដែល​មាន​ពាក្យ​ពិបាក​យល់ នឹង​ធ្វើអោយ​ចិត្ត​អ្នកប្រើប្រាស់ លែង​មាន​អារម្មណ៍​ក្នុង​ការ​ប្រើ លែង​ចង់​ប្រើភាសា​ខ្មែរ។ ដូច្នេះ​អក្សរ​ដិត​នៅ​ខាង​លើ​គឺ​ជាអ្វី​ដែលយើង​គួរយក​ទៅគិត។ បើ​ថា​យើង​បក​ប្រែ​អស់​ចឹង​ហើយ​នោះ គួរ​តែ​ធ្វើ​សៀវភៅ​មួយ​សម្រាប់​ពន្យល់​ពីពាក្យ​ទាំងនោះ,,,ចឹង​វា​មិនខាត​ពេល​ច្រើន​ហើយអី? ដូច្នេះ​គួរ​បក​ប្រែ​ពាក្យ​ណាដែល​អាច​បក​បាន បើ​ពាក្យ​បក​មិនបាន(ដូច​ជា root, drive, driver, CD-ROM,memory) កុំ​បក​ល្អជាង បើ​ថា​ចង់​បក​ណាស់​នោះ គួរ​សរសេរ​ជា​សម្លេង​អាន​មក​វិញ ដូច​ជា៖ រូត, ដ្រាយ, ដ្រាយវើ, ចំណែក CD-ROM កុំ​បក​ល្អជាង, សតិ(? សតិ​អី? សិត​អារម្មណ៍? កុំបក​ល្អជាង រឺ​សរសេរ​ថា មេម៉ូរី)។

ខ្ញុំ​សូមលើក​យកពាក្យ contact មក​និយាយ​បន្តិច​ទៅចុះ៖
ពាក្យ contact យើង​បក​បាន​ថា ទំនាក់​ទំនង រឺ ទាក់ទង។ ហើយ​តែង​ជួប​ច្រើនដង​ក្នុង​កម្មវិធី​ជជែក​កំសាន្ត។ យើង​ឃើញ​គេ​ដាក់​ថា Add new contact អីនឹង។ តើ​យើ​ងអាច​បក​ថា បន្ថែម​ទំនាក់​ទំនង​ថ្មី បានទេ? បាន!, ហើយ​ឃ្លាមួយទៀត Move contact to …. គឺ​ត្រូវ​បក​ជា​ខ្មែរ​ថា ផ្លាស់​ទី​ទំនាក់​ទំនង​ទៅកាន់…!!! តើ​យើង​អាចយល់​បានអត់? អាច​បាន​ប្រសិន​យើង​ជា​អ្នក​បក​ប្រែ។ ចំពោះខ្ញុំ ពាក្យ contact នៅ​ក្នុង​កម្មវិធី​ជជែក​កំសាន្ត​កុំ​បក​ល្អជាង, ព្រោះ​ភាសាអង់គ្លេស​មិនអាច​បក​បានទាំងអស់​នោះទេ បើ​ថា​ចង់​បក​នោះ គួរ​តែ​រក​ពាក្យ​ផ្សេង​មក​ជំនួស។ នេះ​គ្រាន់​តែ​ជាគំនិតខ្ញុំ​ទេ​បើ​សិន​ជា​អ្នក​ចង់​បក ក៏បក​ទៅ តែ​សង្ឃឹម​ថា​លោកអ្នកបកអោយ​ងាយ​យល់​ទោចុះ។

 


និយាយអំពី​ឈ្មោះក្រុម​បកប្រែ​ខ្ញុំ​ម្ដង៖
តើ​អ្នក​បកប្រែ​ទាំងឡាយ និង​អ្នក​គាំទ្រ​ក្រុមខ្ញុំ​ផ្សេងៗ តើ​មាន​ទស្សនៈយ៉ាង​ណា​ចំពោះការ​ដាក់​ឈ្មោះក្រុម? ខ្ញុំវិញ​ចង់ដាក់​ថា KVTT = Khmer Volunteered Translator Team។ ចុះ​អ្នក​ទាំងអស់​គ្នាវិញ​គិត​ថាយ៉ាង​ម៉េចដែរ? ចង់ដាក់​យ៉ាង​ម៉េច​វិញ? ឥឡូវ​ចង់ដាក់​ឈ្មោះក្រុម ដោយ​សារ​តែ​ឥឡូវ​បាន​សមាជិក​ថ្មីៗ ច្រើន​គួរ​សមដែរ, ជិត​២០នាក់​ហើយ😀 តិចទៀត​បាន​គ្រប់ ១០០នាក់​ហើយ😆😆 ។ ចេះ​តែ​គិតៗ​ទៅ, តែក្រែង​អាច​បានទៅ? វាមិនឡូយ​ហើយទេអី?


ចំពោះ​រឿង Facebook វិញ។ យើង​ឃើញ​ថា​មាន​ពលរដ្ឋ​ខ្មែរ​ប្រើ Facebook ច្រើនគួរ​សមដែរ​ក្នុង​ការ​ទំនាក់​ទំនង ស្វែង​រកជំនួយ ស្វែង​រកការងារ និង​កំសាន្ត​ផ្សេងៗ។ ហើយ​ក្នុង​នោះ​យើង​ក៏​មាន​មោទនភាពដែរ​ដែល​មាន​ជា​ភាសាខ្មែរ, តែ​ឥឡូវ​លែង​ដំណើរ​ការ និង​មិនល្អទាល់​តែសោះ។ ដោយ​សារ​តែ៖ មិន​មាន​អ្នកបក​ប្រែច្រើន ព្រោះ​ជាការ​បក​ប្រែ​លើ​បណ្ដាញ, ដោយសារ​តែ​ឃើញ​ការ​បក​ប្រែ​ពីមុន មើលមិនយល់ មិនល្អ ខុស​វេយ្យាករណ៍ច្រើន​ណាស់។ ហើយ​ឥឡូវ​នេះ​ខ្ញុំ​កំពុង​រក​មើល​មែល​ទាក់​ទង​ទៅ Facebook ដើម្បី​សុំ​ឯកសារ​គេ​មក​បក​ជា offline តែ​ម្ដង។ បើ​សិន​មាន​អ្នក​ណាដឹង​ថា​មែល​គេ​អីខ្លះ ប្រាប់​ផង។ អរគុណ​ជាមុន។

About វិចូច

ធ្វើ​ខុស​ចេះ​កែ​ខ្លួន​គឺ​ជា​អំពើ​ល្អមួយ! ខំរក​ទើប​មាន ខំរៀន​ទើប​ចេះ!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ដំណឹង, ពត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

18 Responses to គំនិត​ក្នុង​ការ​បក​ប្រែ​កម្មវិធី​មួយៗ & ដាក់​ឈ្មោះក្រុម & រក​អ្នក​គ្រប់​គ្រង​ភាសា​ខ្មែរក្នុង Facebook ថ្មី

  1. ឧត្តម និយាយថា៖

    បងក៏ឆ្ងល់ពីរឿងហ្វេសបុកហ្នឹងដែរ! ឃើញដូចជាបកថយក្រោយ ព្រោះឥឡូវឃើញតែ២២%ទេ!

  2. ទឹម បឿន និយាយថា៖

    ប្រហែល​ជា​អ្នក​ដែល​គ្រប់គ្រង​នោះ លុប​ចោល​​នូវ​ពាក្យ​ដែល​ខ្លួន​យល់​ថា​ខុស​ខ្លះ ដូច​ជា វិចារ​មួយ ​ត្រូវ​​លុប​ចោល ឬ​ក៏​ដូរ​ទៅ មួយ​វិចារ វិញ ដើម្បី​ឱ្យ​ត្រូវ​នឹង​អង់គ្លេស one comment lolz😀 ទើប​បាន​ជា​វា​លែង​ទៅ​មុខ ហើយ​ចង់​ថយ​ក្រោយ​វិញ ។ (និយាយ​លេង​ទេ)

    គំនិត​នៃ​ការបកប្រែ វា​ចេះ​តែ​ចង់​បាន​អ៊‍ីចេះ អ៊‍ីចុះ តែ​រៀងៗ​ខ្លួន អ្នក​ខ្លះ​ប្រកាន់​ថា ត្រូវ​តែ​បក​ឱ្យ​អស់ ទោះ​ជា​ត្រូវ​មិន​ត្រូវ ឬ​ស្ដាប់​មិន​យល់​ក៏​ដោយ យូរៗ​គង់​តែ​ធ្លាប់ និង​ខំ​យល់ ។ ចំពោះ​ខ្ញុំ ក៏​ពេញចិត្ត​នឹង​ការ​រក្សា​ទុក​ពាក្យ​បច្ចេកទេស​ដែល​មិន​អាច​រក​ពាក្យ​ខ្មែរ​មក​ជំនួស​បាន​ដែរ យើង​ហៅ​ថា​គេ​ទៅ ។ គ្រា​ដែល​បារាំង​ចូល​មក​ក្នុង​អក្សរសាស្ត្រ​ខ្មែរ ខ្មែរ​យើង​ក៏​ប្រើ​ពាក្យ​គេ​ដែរ ។ ពាក្យ​ខ្លះ​កាល​ណោះ បើ​គេ​សន្មត​ទៅ ទំនង​អាច​ជំនួស​ពាក្យ​ខ្មែរ​បាន​ដែរ ដូច ស៊ីម៉ង់ត៍ បើ​ហៅ​ថា កំបោរ​ថ្ម ឬ​ខ្សាច់​ថ្ម អី​ទៅ ចេះ​តែ​ថាៗ​ទៅ ប្រហែល​ជា​បាន​ដែរ ។ តែ​ការមិន​ប្រែ​អ៊‍ីចឹង​ទៅ មានអារម្មណ៍​ថា​ស្រួល​ណាស់ គ្មាន​ឈឺក្បាល​អី​សោះ ។ អ៊‍ីចឹង​ហើយ បើ​មិន​បកប្រែ​ពាក្យ​បច្ចេកទេស​ដែល​គ្មាន​ពាក្យ​ជំនួស ប្រាកដ​ជា​មិន​ធ្វើ​ឱ្យ​យើង​ឈឺក្បាល​ច្រើន​ទេ ។

  3. អង្គរក្សតូច និយាយថា៖

    កូនអ្នកឆ្លាតនៅតែឆ្លាតចឹង!! ចំនែកខ្ញុំគ្មានចេះស្អីនឹងគេទេ!!! បានត្រឹមតែដើរតាមក្រោយគេ ចុងទីឯណោះ!!
    តាមពិតខ្ញុំអត់មានចាប់អារម្មណ៍ នឹងបកអីហ្នឹងទេ!! 😆

  4. វិចិត្រ និយាយថា៖

    មាន​របស់​ពីរ​យ៉ាង៖
    ១) សរសេរ​ទៅ​គេ​មើល​យល់​ដោយ​ស្រួល តែ​គេ​មិន​អោយ​តំលៃ (ដូចជា​សរសេរ​តាម​សូរ​ភាសា​គេ​នេះ​ឯង)
    ២) គេ​អោយ​តំលៃ​ខ្ពស់​ណាស់(ដូចជា​បក​ប្រែខ្ទេចខ្ទីរជា​ខ្មែរ​រឺ​ជា​បាលីនេះ​ជា​ដើម) តែ​គ្មាន​នរណា​មើល​យល់​ទេ ហើយ​ក៏​គ្មាន​នរណា​នឹង​ប្រើដែរ គឺ​គេ​ទុក​តាំង​លើ​ហ៊ឹង តែម្ដង

    ចំពោះ​ខ្ញុំ​បើ​សរសេរ​ពី​បច្ចេកទេស សំខាន់​គឺ​អ្នក​អាន​យល់​ពី​បច្ចេកទេស​នោះ​ចាត់ទុក​ថា​ប្រសើរ​បំផុត ទោះប្រើភាសា​អ្វី​ក៏ដោយ។

  5. ឌីយ៉ា និយាយថា៖

    គំនិតល្អ!
    កំប្លែង៖ KTV =khmer translator volunteer ហិហិ ខេធីវី

  6. ក្មេងស្រែ និយាយថា៖

    ១- យើង​ធ្លាប់​និយាយ​គ្នា​ហើយ តែ​គំនិត​មនុស្ស​ម្នាក់ៗ​នៅ​តែ​ដើរ​ទៅ​ខុស​គ្នា ចឹង​មិនដឹង​ធ្វើ​ម៉េច​ពត់​គេ​បាន​ទេ ។ ដូច​លោក​គ្រូ​វិចិត្រ​និយាយ​ចឹង, អា​ឡាបស់​ងាយ​យល់ តែ​គ្មាន​តម្លៃ, អា​ឡាបស់​មាន​តំលៃ តែ​បាន​តែ​នៅ​លើ​ហឹង!
    ២- ស្អី​ក៏​បាន, ចង់​ដាក់​ថា «ក្រុម​ក្មេង​ប្រែ» ក៏​បាន អោយ​តែ​ការងារ​ទៅ​មុខ, កុំ​អោយ​ដូច​បង អា​ឡូវ​ហ្នឹង​លែង​ទៅ​មុខ​ហើយ នៅ​តា​ហ្នឹង!
    ៣- អត់​វាចារ សូម្បី​តែ​នៅ hi5 ក៏​បាក​ដែរ​ឡូវ​ហ្នឹង! មិន​ដឹង​ស្អី​ជា​ស្អី​រ៉េ!

  7. khmerbirder និយាយថា៖

    ខ្ញុំ​គាំទ្រ​គំនិត​បឿន! ប្រសិនជា​យើង​មិន​ហាត់​ពត់ ព្យាយាម​នោះ​ទេ​វា​មុខ​តែ​នឹង​អត់​យល់​រហូត​ហ្នឹង ។ ខ្ញុំ​គាំទ្រ​ប្រសិន​ជា​ពាក្យ​ឬ​ប្រែ​គ្មាន​នោះ​ចូរ​យក​ពាក្យ​គេ​មក​ប្រើ​ចុះ ប៉ុន្តែ​សូម​ព្យាយាម​ចៀសវាង​ការ​យក​ពាក្យ​គេ​មក​ប្រើ​ដោយ​គ្មាន​ការ​ចាំបាច់​សោះ ។ សូម​ព្យាយាម​គិត​ថា​ធ្វើ​យ៉ាងណា​ទើប​ចំណាំបាន​ យល់​បាន ។ ប្រសិន​ដាក់​ទស្សនៈ​ថា​ពិបាក​ណាស់​មិន​យល់​ទេ​ហើយ ប្រាកដ​ជា​មិន​ស្រាវជ្រាវ​ឬ​ខំ​​ស្វែងយល់​ពី​វា​ឡើយ ។ ពាក្យ​អង់គ្លេស​ពិបាក​ណាស់​ក៏​នាំ​គ្នា​ព្យាយាម​ចងចាំ​ប្រើ​មក​រហូត ចុះ​ដល់​ភាសា​ខ្លួន​វិញ​បែ​ជា​ថា​យ៉ាប់ មិនយល់ ។ (សុំ​ទោស​មិន​មែន​ស្ដី​ឲ្យ​អ្នក​ទាំងអស់​គ្នា​ទេ​ណា) កាល​សម័យ​ដូរ​ពី​បារាំង​មក​ខ្មែរ​ហ្នឹង​ក៏​ពិបាក​ដែរ តែ​គេ​ព្យាយាម​ប្រើ​ភាសា​ខ្លួន​ទាល់​តែ​មាន​ជិវិត​ដល់​ថ្ងៃ​នេះ ។ ហេតុ​មនុស្ស​ជំនាន់​នេះ​គេ​មិន​ព្យាយាម​ដូច​សម័យ​នោះ​ដែរ​ហ្ន៎ ។ មាន​ជនជាតិ​អង្គ្ឡេស​​មួយ​សួរ​ខ្ញុំ​ពេល​ឮ​ខ្មែរ​ជជែក​គ្នា​តែ​ប្រើ​ពាក្យ​ខ្មែរ​ខ្លះ​អង្គ្លេស​ខ្លះ​លាយ​ចូល​គ្នា​ថា “ចុះ​ខ្មែរ​អត់​មាន​ពាក្យ​សម្រាប់​ Support ហ្នឹង​ទេ​ឬ​បាន​ជា​គេ​ប្រើ​ពាក្យ​អង្គ្លេស​ចឹង?” ខ្ញុំ​មិន​ដឹង​ឆ្លើយ​ថា​ម៉េច​មាន​តែ​ថា នេះ​ជា​សម្ដី​មនុស្ស​ខ្មែរ​សម័យ​នេះ​មួយ​ចំនួន​ដែល​គិត​ថា​ឡូយ​អស្ចារ្យ​ចឹង​ទៅ ។

    • សុវិចិត្រ និយាយថា៖

      បាទ​មែន​ហើយ​បង! តែ​ឥឡូវ​នេះ​ខ្ញុំ​ដូច​ជា​កែ​ប្រែ​ការ​និយាយ​មួយ​ចំនួន​បានច្រើន​ហើយ ដូច​ជា៖ Keyboard ខ្ញុំ​និយាយ​ថា ក្ដារ​វាយ​អក្សរ, support = ទទួល​ស្គាល់/គាំទ្រ…នៅច្រើន​ទៀត តែ​ពេល​ខ្លះ​ច្រឡំ​និយាយ​ភាសាអង់គ្លេស​ផង។ ព្រោះ​អ្នក​ខ្លះ​ពេល​និយាយ​ចឹង​ទៅ គេអត់យល់…ចឹង​ត្រូវ​បញ្ជាក់​ថា​ពាក្យ​នឹង​ត្រូវ​ជា​ពាក្យអង់គ្លេសអី…….😉

  8. peehs07 និយាយថា៖

    ខ្ញុំជឿថា ដើម្បីបកប្រែឱ្យបានល្អ ពីរោះស្តាប់ ងាយយល់ យើងគួរសិក្សា ពាក្យនិមួយៗ ឱ្យបានច្បាស់លាស់ ទាំងអង់គ្លេស ទាំងខ្មែរ បើយើងសង្ឃឹមលើ តែពាក្យបកប្រែ តាមវច្ចនានុក្រម ដែលមានហើយនោះ មិនគ្រប់គ្រាន់ទេ ហើយឆ្គងទៀត ចឹងត្រូវការ បន្ថែមបន្ថយ លៃលកឱ្យវាសមរម្យ គឺយើងត្រូវការ ចេះឆ្នៃប្រឌិត ដោយឯករាជម្ចាស់ការ បើមិនចឹងទេ បកសើរៗ បកចោល បកទុកលើធ្នើរ ហ្នឹងមិនចម្រើនទេ ។ រឿងដែលបោះបង់ចោល ឬធ្លាក់ចុះថយក្រោយ ដោយសារយើង មិនប្រាកដក្នុងខ្លួន ហើយអារម្មណ៍របស់យើងហ្នឹង វាច្របូកច្របល់ពេក យើងអាចប្រៀបបាននិងការឆ្កួតវង្វែង នឹងអ្វីមួយ បើបណ្តោយឱ្យអារម្មណ៍ហ្នឹង ដល់ថ្នាក់ហ្នឹងហើយ មិនងាយស្តាប់នរណាបានទេ បើអ្នកដែលវង្វែងផ្លូវវិញ គឺច្បាស់ណាស់ គេប្រាប់មិនជឿគេទេ ខ្ញុំធ្លាប់ដែរហើយ ។

  9. khmerbirder និយាយថា៖

    ត្រូវ​ហើយ ពាក្យ​បច្ចេកទេស​វា​មិន​ងាយ​ស្រួល​ទេ ពិបាក​បកប្រែ​សម្រួល​ណាស់ ។ យើង​ត្រូវ​ពិនិត្យ​មើល​អត្ថន័យ​ដែល​វា​ក្ដោប​លើ​ទាំង​មូល​សិន​ទើប​សម្រេច​ថា​ប្រែ​យ៉ាង​ម៉េច​មក​ភាសា​ខ្លួន ។ ការ​ជ្រើសពាក្យ​នេះ​ក៏​ដូច្នេះ​ដែរ កុំ​យក​ពាក្យ​វែង​ពេក ។ ខ្ញុំ​មិន​ដឹង​ថា​អង់គ្លេស​គេ​ពិបាក​ក្នុង​ការ​ដាក់​ឈ្មោះ​ឬ​ប្រើ​ពាក្យ​ដូច​យើង​ឬ​អត់​ណ៎ ។

  10. ជឹង អ៊ាងហ៊ត និយាយថា៖

    ខ្ញុំចង់ចូលរួមបកប្រែនូវកម្មវិធីផ្សេងៗទាំងឡាយដែរ។ តែខ្ញុំមិនដឹងថាបកប្រែតាមវិធីណាទេ

  11. គំនិតឡប់ៗ និយាយថា៖

    បើសិនជាអ្នក IT មានការជួយគាំទ្រពីអ្នកអក្សសាស្រ្ត ប្រហែលជាការបកប្រែអាចទទួល យកបាន ព្រោះគេមានហេតុផលគ្រប់គ្រាន់ ហើយគេក៏យល់ពីប្រភពពាក្យបានច្រើនជាពួក​ យើងដែរ។

  12. sampheapsay និយាយថា៖

    អ្វីដែលពិបាក គឺយើងមិនមានការគាំទ្រដោយអឹកធឹកពីសំណាកអ្នកដែលចេះ និងអ្នកដែលមានលុយ!
    បានព្រឹកខ្វះល្ងាចអញ្ចឹង ការងារក៍ទ្រឹងៗតាមហ្នឹងដែរ…

  13. ចូលចិត្តរបស់នេះ និយាយអំពីរបស់នេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s