Skype 2.1 Beta in Khmer Language on Ubuntu (Completed 99.50%)

ចាប់​ពី​កំណែ​នេះ​ទៅ ខ្ញុំ​នឹង​ធ្វើ​ទំនើប​កម្ម​ពាក្យ​និមួយៗ​ជា​រៀង​រាល់​សប្ដាហ៍ រហូត​ដល់​ចុង​ខែ​នេះ។

អ្នក​ទាំង​អស់​គ្នា​បែប​បាន​ដឹង​ហើយ​អំពី​ឯកសារ​ភាសា​ខ្មែរ​សម្រាប់ កម្មវិធី​ជជែក​កម្សាន្ត​ឈ្មោះ Skype សម្រាប់​ប្រព័ន្ធ​វីនដូស៍។ តែ​នៅក្នុង​នេះ​ខ្ញុំ​ចង់​បង្ហាញ​អ្នក​ប្រើប្រព័ន្ធ​លីនុចនូវកម្មវិធី Skype 2.1 ជា​ភាសា​ខ្មែរ​ផង​ដែរ។ ដែលបាន​ធ្វើ​ការ​បក​ប្រែ​ដោយ​ខ្ញុំ។ ហើយ​ការ​បក​ប្រែ​នេះ​ខ្ញុំ​បាន​សម្រិត​សម្រាំង និង​កែ​ច្នៃ​ពាក្យ​ពេជន៍​អោយ​ងាយ​យល់,…, តែ​ប្រសិន​ជា​អ្នក​បាន​ប្រទះ​នូវ​ឃ្លា​ល្បះ ដែល​ពិបាក​យល់​នោះ អ្នក​អាច​ផ្ញើ​ឃ្លា​នោះ​ជា​ភាសា​ខ្មែរ​មក ឬ ថត​រូប​នៃ​ឃ្លា​ល្បះ​នោះ​មក​អោយ​ខ្ញុំ។ ខ្ញុំនឹង​យក​មក​កែ​តម្រូវ​តាម​ក្រោយ។ ចុច​ទី​នេះ​ដើម្បី ទាញ​យក

របៀប​ដំឡើង៖

នេះ​គឺ​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​ប្រើ​ប្រាស់​របស់​យើង។ ដើម្បី​ចម្លង​ឯកសារនោះ​ចូល យើង​ត្រូវ​ឆ្លង​កាត់​និង​ចូល​ជា​ root ជា​មុន​សិន។
-សូម​ចុច alt + F2 បន្ទាប់​មក​សរសេរ gksu nautilus ចុច Run។ បន្ទាប់​មក​បញ្ជូល​ពាក្យ​សម្ងាត់​របស់​អ្នក​ចូល។
-ចូល​ទៅ​ក្នុង File System –> usr –> share –> Skype –> lang
-សូម​កែ​ឯកសារឈ្មោះ skype_en.qm ទៅ​ជា​ឈ្មោះ​ផ្សេង​ដូច​ជា៖ 1skype_en.qm ជាមុន, ទើប​យើង​ចម្លង​ឯកសារ skype_en.qm ថ្មី​ចូល​តាម​ក្រោយ។
-ចាប់​ផ្ដើម​កម្មវិធី Skype ឡើង​វិញ នោះ​អ្នក​នឹង​ឃើញ​អក្សរ​ខ្មែរ។

ដើម្បី​ប្រើ​ពុម្ពអក្សរ​ដូច​ក្នុង​រូប​នោះ សូម​ទាញ​យក​ពុម្ព​អក្សរ​មួយ​នេះ​ទៅ​ប្រើ។ បន្ទាប់​មក​ដំឡើង​ហើយ​ចូល​ទៅ​ក្នុង System –> Preferences –> Appearance រួច​ចុច​លើ​ថេប Fonts បន្ទាប់​មក​ទៀត​ចូរ​កែកន្លែង​ប្រឡោះ Appplication font ទៅ​ជា​ពុម្ព​ដែល​បាន​ទាញ​យក​រួចនេះ។ នោះអ្នក​នឹង​មើល​ឃើញ​ដូចរូប​ខាង​ក្រោម។



This entry was posted in កម្មវិធី​ជជែក​កម្សាន្ត and tagged , . Bookmark the permalink.

13 Responses to Skype 2.1 Beta in Khmer Language on Ubuntu (Completed 99.50%)

  1. ពិត​ជា​ប្រ​សើរ​មែន​ ដែលបាន​ខិត​ខំ​បក​ប្រែ​!!!

    ខ្ញុំ​មាន​គំ​និត​មួយ​​នៅ​ក្នុង​ការ​បក​ប្រែ​​ គួរ​តែ​មាន​ក្រុម​អ្នក​ជំនាញផ្នែក​ភាសា​​ រឺ​ក៏​ខាង​ផ្នែក​ក្រសួង​របស់​រដ្ឋាភិបាល រឺ​ ជា​ក្រុម​អ្នក​បក​ប្រែ​ផ្ទាល់ កំ​នត់​ពាក្យ​ជា​លក្ខណះ​ស្ដង់​ដារ​រួម​មួយ ដើម្បី​ងាយ​ស្រួល​យក​មក​ប្រើ​ប្រាស់​ និង មិន​ខុស​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត រឺ​កម្មវិធី​មួយ​ ទៅ​កម្មវិធី​មួយ​ទៀត​ ​​ចង់​មាន​ន័យ​ថា​ ទោះ​បី​អ្នក​បក​ប្រែ​ផ្សេង​គ្នា​ ក៏​នៅ​តែ​ប្រើ​ពាក្យ​មួយ​ជា​រួម។​ ប្រការ​នេះ​ វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់ (កាត់​បន្ថយ​ការ​ភ័ន្ធ​ច្រឡំ បើ​សិន​ជា​បក​ប្រែ​ខុសៗគ្នា​)​ ក៏​ដូច​ជាផ្ដល់​ភាព​ងាយ​ស្រួល​ដល់​​អ្នក​បក​ប្រែ​ផង​ដែរ ហើយ​ ក៏​អាច​​ធ្វើ​ឲ្យ​ភាសា​ខ្មែរ​យើង​កាន់​តែ​មាន​ភាព​ច្បាស់​លាស់ និង មាន​លក្ខណះ​ជា​ផ្លូវ​ការ​ សំរាប់​ការ​ប្រើ​ប្រាស់​ទូទៅ​។​ 🙂

    • វិចូច ថា:

      ក្រុម​បក​ប្រែ ខ្ញុំ នឹង​ធ្វើ​សទ្ទានុក្រម​ផ្ទាល់​របស់​ក្រុម នៅ​ពេល​ខាង​មុខ។ ដែលយើង​យក​សទ្ទានុក្រម​ផ្សេងៗ​មក​រួម​បញ្ជូល​គ្នា

    • តែទោះ​ជា​យ៉ាង​ណា​ ការងារ​ទាំង​នេះ​ក៏​គួរ​តែ​មាន​ការ​ចូល​រួម​ ត្រួត​ពិនិត្យ និង ឯក​ភាព​ជា​លក្ខណះ​ផ្លូវ​ការ ពី​អ្នក​មាន​ជំនាញ រឺ ស្ថាប័ន រឺ​ ក្រសួង​ណា​មួយ ទើប​កាន់តែ​មាន​លក្ខណះ​ល្អ​ប្រ​សើរ និង ប្រសិទ្ធិភាព​អាច​យក​មក​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ និង ទូលំទូលាយ ហើយ ក្រុម​បក​ប្រែ​ក៏​អាច​នឹង​ទទួល​ស្គាល់​ពេញ​លេញ​ពី​សាធារណះផង​ដែរ​។

      សូម​ឲ្យ​ជោគ​ជ័យ​ក្នុង​ពេល​អនាគតសំរាប់​ក្រុម​អ្នក​បក​ប្រែ​! 🙂

  2. មាន​ស្នាដៃមួយ​ទៀត​ហើយ​ក្មួយ​ប្រុស

  3. sabay ថា:

    ល្អណាស់​ប្អូន​ប្រុស! បង​សូម​អបអរ​សាទរ!

  4. Chanmann ថា:

    សូម​សរសើរ​ប្អូន​និង​ក្រុម​ការងារ​! Awesome.

  5. បន្តិច​ទៀត នឹង​ល្បី​ឈ្មោះ​នៅ​ស្រុក​ខ្មែរ​ហើយ នឹក​រឿង​បកប្រែ ប្រាកដ​ជា​នឹក​ដល់​វិចិត្រ ។

  6. រតនា ថា:

    ឡូយណាស់ តើខ្ញុំអាចចេះដូចជារូបបងបាទេ?

  7. kklearnkhmer ថា:

    លោង​បង ណា​មេ​ ប្លោក​នេះ ឲ្យ​អូន​សួរ​មួយ !
    ម៉េច​អូន​ទេញចុះ​ តើ​ប្រើ​មិន​បាន​ ព្រោះ កម្មវិធី​ទាម​ទារ ហ្វាយ .lang តើ​មួយ​បង​ឲ្យ​វា​ជា .qm អញ្ចឹង​អូន​ធ្វើ​ម៉េច​ ទៅ​បង ៗ ?
    អូន​សូម​អរគុណ !

ទំលាក់ មួយចំលើយតប ទៅ ទឹម បឿន បោះ​បង់​ការ​ឆ្លើយ​តប