Babiloo Dictionary in Khmer language

Babiloo ជា​វចនានុក្រម​ពហុ​ភាសា ដែល​វា​អាច​ដំណើរ​ការ​ភាសា​ជា​ច្រើន​នៅ​លើ​វា, ទាំង​ផ្ទាំង​បង្ហាញ, ទាំង​ឯកសារ​វចនានុក្រម។ នៅ​ក្នុង​នោះ​ក៏​មាន​ភាសា​ខ្មែរ​យើងដែរ (ចំណាំ៖ កម្មវិធី​នេះ​ដើរ​លើប្រព័ន្ធ​ប្រតិបត្តិការមួយ​ចំនួន មានដូច​ជា៖ វីនដូស៍, លីនុច, Mac និង Nokia S60), វចនានុក្រម​ខ្មែរ​បច្ចុប្បន្ននេះ សម្រាប់ Babiloo មាន​ពីរ​ប៉ុណ្ណោះ។ គឺ​វចនានុក្រម អង់គ្លេស-ខ្មែរ និង ខ្មែរ-ខ្មែរ(វចនានុក្រម​សម្ដេច​ជួន​ណាត)។ ចំពោះ​អ្នក​ប្រើប្រព័ន្ធ​លីនុច អ៊ូប៊ុនទូ សូម​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល ដើម្បី​ទាញ​យក​ដោយ​គ្រាន់​សរសេរថា Babiloo រួច​ចុច តម្លើង (Install) ជា​ការ​ស្រេច។ ចំណែក​ឯអ្នក​ប្រើ ប្រ.ប្រ (ប្រព័ន្ធ​ប្រតិបត្តិការ) ផ្សេងៗទៀត​សូម​ចូល​ទីនេះ​ដើម្បី​ទាញ​យក, http://babiloo-project.org/wiki/index.php/Main_Pageចំណាំ៖ កម្មវិធី​នេះ​អាច​យក​ទៅ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ។ នេះជា​រូប​ភាព​មួយ​ចំនួន៖

ផ្ទាំងរើសភាសា ពេលចូលដំណើរការលើកទី១

ប្រើជាភាសាខ្មែរ

រើសវចនានុក្រម ដើម្បីទាញយកមកប្រើ

ប្រើវចនានុក្រមសម្ដេន ជួន ណាត

គេហទំព័រ​ដែល​ទាក់​ទង៖ http://www.sbbic.org/lang/en-us
http://www.sbbic.org/lang/en-us/2010/08/09/babiloo-khmer-unicode-dictionary

This entry was posted in កម្មវិធី​កុំព្យូទ័រ, វចនានុក្រម, Ubuntu and tagged , , . Bookmark the permalink.

4 Responses to Babiloo Dictionary in Khmer language

  1. វិចូច ថា:

    បង​អាច​ចូល​ទាញយក​តាម​នេះ​បាន៖
    http://mac.softpedia.com/progDownload/Babiloo-Download-39301.html

    បើ​ថា​នៅ​តែ​មិនបាន​ទៀត, បង​អាច​សាក​ស្វែង​រក​តាម​រយៈ​បណ្ដាញ ហ្គូល​ហ្កល 🙂
    អរគុណ!

  2. អរុណ ថា:

    នៅពេលទាញយក​វចនានុក្រមចាំបាច់ទាញចេញពី អ៊ីនធឺណេតដែរមែនទេ

ទំលាក់ មួយចំលើយតប ទៅ វិចូច បោះ​បង់​ការ​ឆ្លើយ​តប