NTM ជា​ភាសាខ្មែរ

សូម​អ្នក​ប្រើ​អ៊ីនធើនិត​នៅ​លើ​ប្រព័ន្ធ​លីនុច​ទាំង​អស់ ឈប់​បារម្ភ​ពី​ការ​លេង​លើស​ពី​ទំហំ​ដែល​គេ​បាន​កំណត់។ ប្រសិន​ជា​អ៊ីនធើនិត​យើង​គេ​ឲ្យ​លេង​ត្រឹម​តែ ១០០មេកាបៃ ដែល​មាន​តម្លៃដូច​ជា ៥០សេន​ជាដើម, តែ​បើ​យើង​លេង​លើស​ពី ១០០​មេកាបៃ ហ្នឹងនោះ គេ​នឹង​គិត​លុយ​ដែល​មាន​នៅ​ក្នុង​គណនី​យើង​ទៀត អីចឹង​លោកអ្នក​នឹង​ព្រួយ​បារម្ភ​ខ្លាច​គេ​កាត់លុយ​ក្នុង​នោះ​អស់ (ដូច​ជា​អ៊ីនធើនិត ០១២ ជាដើម បើ​សិន​ជា​ចង់​លេង​ទាល់​តែ​មាន​លុយ​ទុក​សាគួរ)។ តែ​នៅ​ពេល​នេះ​លោក​អ្នក​នឹង​អស់​កង្វល់​ទៀត​ហើយជាមួយ​កម្មវិធី NTM (Network Traffic Monitor) ដែល​មាន​សមត្ថភាព​ក្នុង​ការ​កំណត់​ការ​ប្រើប្រាស់​អ៊ីនធើនិត តាម​ទំហំ, តាម​ម៉ោង, និង​តាម Time Slot (អត់​ដឹង​អាហ្នឹង​អីដែរ!!??)។ ពេល​ណា​ដែល​យើង​លេង​គ្រប់​ទំហំ ឬ ម៉ោង​ដែល​យើង​បាន​កំណត់​ហើយ​នោះ វា​នឹង​ផ្ដាច់​អ៊ីនធើនិត​យើង​ដោយ​ស្វ័យ​ប្រវត្តិ ទោះ​បី​យើង​ចង់​ភ្ជាប់​លេង​ម្ដង​ទៀត​ក៏ដោយ ក៏​វា​មិន​អនុញ្ញាត​ដែរ ទាល់​តែ​យើង​ចូល​ទៅ​លុប​ទិន្នន័យ​ចាស់​ចោល​ជាមុនសិន ទើប​វា​អនុញ្ញាត​ឲ្យ​ភ្ជាប់​ម្ដង​ទៀត។ ខ្ញុំ​នឹង​បង្ហាញ​ចំនុច​មួយ​ចំនួន សូម​មើល​ទៅ​ក្នុង​រូប​ខាង​ក្រោម​នេះ៖

ទាញ​យក​ឯកសារ​ភាសា៖ http://www.4shared.com/file/U9IXUcZK/ntm.html
ទាញ​យក​កម្មវិធី៖ http://sourceforge.net/projects/netramon/
កម្មវិធី​នេះ​ប្រើ​បាន​តែ​ប្រព័ន្ធ Linux តែ​ប៉ុណ្ណោះ។😀

About វិចូច

ធ្វើ​ខុស​ចេះ​កែ​ខ្លួន​គឺ​ជា​អំពើ​ល្អមួយ! ខំរក​ទើប​មាន ខំរៀន​ទើប​ចេះ!
This entry was posted in កម្មវិធី​កុំព្យូទ័រ, កម្មវិធី​ផ្សេងៗ, ប្រព័ន្ធ​ប្រត្តិ​បត្តិ​ការណ៍, moonOS, Ubuntu and tagged , . Bookmark the permalink.

3 Responses to NTM ជា​ភាសាខ្មែរ

  1. ឌីយ៉ា និយាយថា៖

    ធ្វើកម្មវិធីនេះខ្លួនឯងមែនចូច?

  2. សុវណ្ណរិទ្ទ និយាយថា៖

    សួស្តីបងវិចូច! ខ្ញុំមានចំនាប់អារម្មណ៌ក្នុងការបកប្រែកម្មវិធីមកជាភាសាខ្មែរខ្លាំងណាស់។​ តែខ្ញុំមិនដឹងពីវិធី តើត្រូវបកប្រែវាយ៉ាងណា?​ តើបងអាចជួយណែនាំខ្ញុំបានទេ? អរគុណទុកជាមុន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s