មាន​ការ​ស្នើ​អោយ​បក​ប្រែ IDM (Internet Download Manager)

មាន​បង​ប្អូន​មួយ​ចំនួន បាន​ស្នើ​ខ្ញុំ​អោយ​ជួយ​បក​ប្រែ​កម្មវិធី​ IDM ទៅ​ជា​ភាសា​ខ្មែរ។ នៅ​ពេល​នេះ​ខ្ញុំ​សុំ​ប្រាប់​មូលហេតុ​ដែល​ខ្ញុំ​មិន​បក​កម្មវិធី​នេះ៖

  • ទទួល​អក្សរ​ខ្មែរ​យូនីកូដ​នៅ​កន្លែង​ម៉ឺនុយ និង dialog ផ្សេងៗ​មិន​បាន សូម្បី​តែ​ក្នុង​វីនដូស៍ ៧ (ខ្ញុំ​បាន​សាក​រួចហើយ)។
  • ជា​កម្មវិធី Closed Source និង​ជា​កម្មវិធី​លក់ ដែល​ចាំ​បាច់​ត្រូវ​មាន អាជ្ញាបណ្ណ

ដូច្នេះ​មូលហេតុ​ទាំង​ពីរ​ខាង​លើ​នេះ​​ហើយ ដែល​ខ្ញុំ​មិន​អាច​ធ្វើ​ការ​បក​ប្រែ​បាន។ បើ​សិន​ជា​វា​ទទួល​ស្គាល់​អក្សរ​ខ្មែរ​បាន​ដូច DAP នោះ។ ខ្ញុំ​នឹង​ចាប់ផ្ដើម​បក​ប្រែ​ភ្លាម។

បានផ្សាយ​ក្នុង កម្មវិធី​កុំព្យូទ័រ, កម្មវិធី​ទាញ​យក, ដំណឹង, ពត៌មាន | បានដាក់ពាក្យ​គន្លឹះ , | 17 មតិ

SMPlayer in Khmer Language (Translating and Testing)

នៅ​ពេល​នេះ​ខ្ញុំ​សូម​ណែនាំ​លោក​អ្នក​អោយ​ស្គាល់​កម្មវិធី​ចាក់​តន្ត្រី និង​ចាក់​វីដេអូ​បាន​ច្រើន​ប្រភេទ។ កម្មវិធី​នេះ​មាន​ទំហំ​តូច​ល្មម ងាយ​ស្រួល​ប្រើ អាច​ស្ដាប់​ចម្រៀង​ពី URL ផ្សេងៗ ហើយ​អាច​មើល​ឌីវីឌី​បាន​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​វា​អាច​បង្ហាញ​អក្សរ​ជាតិ​ខ្មែរ​យើង​បាន​ល្អ​ផងដែរ ហើយ​នៅ​ពេល​នេះ​ខ្ញុំ​ចាប់​បក​តែ​កម្មវិធី​នេះ​មួយ​សិន​ទេ, ទាល់​តែ​ចប់​ រឺ​បាន​ក្រែល​ហើយ​ទើបខ្ញុំ​ផ្អាក​ការ​បក​ប្រែ​កម្មវិធីតូចៗ បែរ​ទៅរក​ការ​បក​ប្រែ moonOS វិញ។ ប្រហែល​ជា​ខែ​ក្រោយ​នេះ​ខ្ញុំ​នឹង​ចាប់​ផ្ដើម moonOS ហើយ។ អូខេ, អាឡូវ​ចូល​មក​ក្នុង​សាច់​រឿង​យើង​វិញ,,, អ្នក​តែង​លំបាក​នៅ​ក្នុង​ការ​ស្វែង​រក​កម្មវិធី​ដើម្បី​លេង​ឌីវីឌី រឺ ចម្រៀង​ដែល​មាន​ទ្រង់​ទ្រាយ(format) ផ្សេងៗ ដែល​កម្មវិធី​មួយ​ចំនួន​មិន​អាច​លេង​បាន។ តែ​ក្នុង​កម្មវិធី​នេះ ពិត​ជា​មិន​ធ្វើ​អោយ​លោក​អ្នក​ខក​បំណង​ទេ គឺ​វា​អាច​លេង និង​ទទួល​ស្គាល់​ជា​ច្រើន​ទ្រង់​ទ្រាយ​ណាស់។ ប្រសិន​ជា​លោក​អ្នក​ចង់​ទាញ​យក​សូម​ចូល​ទៅកាន់ http://smplayer.berlios.de/downloads.php?tr_lang=en ។ ចំណែក​ឯ​កញ្ចប់​ជា​ភាសា​ខ្មែរ​នោះ សូម​ចុច​ទីនេះ​ដើម្បី​ទាញ​យក។ ក្រោយ​ពី​លោក​អ្នក​បាន​ប្រើ​ហើយ សូមមេត្តា​ផ្ដល់​ជា​យោបល់ រឺ​មតិ​រិះគន់​ផ្សេងៗ(ក្នុង​ន័យ​ស្ថាបនា) ដើម្បី​ខ្ញុំយក​មតិ​របស់​អ្នក​ធ្វើ​ជា​បទ​ពិសោធន៍​របស់ខ្ញុំក្នុង​ការ​បក​ប្រែ​កម្មវិធី​នេះ និង​កម្មវិធី​ផ្សេងៗ​ទៀត។ សង្ឃឹម​ថា​លោក​អ្នក​នឹង​ជួយ​ប្រើ និង​ជួយ​ផ្ដល់​មតិ​អោយខ្ញុំ​ទៅចុះ។

របៀប​ដំឡើង​កញ្ចប់​ភាសា​ខ្មែរ៖
-សូម​ទាញ​យក​រួច​ហើយ extract វា​ចេញ​ពីឯកសារ smplayerKhmer (km).rar
-សូម​កូពី​ឯកសារ smplayer_Khmer (km).qm ទៅកាន់ C:\Program Files\SMPlayer\translations
-បើក​កម្មវិធី SMPlayer បន្ទាប់​មក​ចូល Preference –> Interface –> Language: រើស​យក Khmer (km)
-ចុច​ OK ដើម្បី​មើល​ការ​ផ្លាស់​ប្ដូរ


បានផ្សាយ​ក្នុង កម្មវិធី​កុំព្យូទ័រ, កម្មវិធី​ចម្រៀង | បានដាក់ពាក្យ​គន្លឹះ | 3 មតិ

ផ្អាក​ការ​បក​ប្រែ​មួយចំនួន, កម្មវិធី​និមួយៗ​មិនអាច​បក​បាន​១០០%ទេ

ដោយ​សារ​តែ​កម្មវិធី​មួយ​ចំនួន​មិន​សូវ​មាន​អ្នក​គាំ​ទ្រប្រើ ហើយ​ផ្ញើ​ទៅ​អ្ន​កគ្រប់​គ្រង​របស់​គេ មិន​ឃើញ​គេ​តប​មកវិញ ហើយ​ម្យ៉ាង​ទៀត​ខ្ញុំ​ ជាប់​រវល់​ជា​មួយ​ការ​សិក្សា​ផង។ ខ្ញុំ​សម្រេច​ចិត្ត​ផ្អាក​ការ​បក​ប្រែ​នូវ​កម្មវិធី​មួយចំនួន​ដូច​ជា៖ Lingoes និង VUZE។ ហើយ​ចំពោះ​កម្មវិធី​ផ្សេង​ទៀត​ដែល​មិន​បាន​អាប់​ដេត​នោះ មានដូច​ជា៖ Opera និង DAP(Download Accelerator Plus)។ តែ​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ការ​អាប់​ដេត​វា នៅ​ពេល​ខាង​មុខ​នេះ។ ហើយ​ខ្ញុំ​សុំ​ដឹង​ពី​មតិ​របស់​អ្នក​ចូល​ចិត្ត​ប្រើភាសា​ខ្មែរ​ក្នុង​កម្មវិធី​កុំព្យូទ័រ​ថា៖ តើ​អ្នក​ចូល​ចិត្ត​កម្មវិធី​អ្វី​ជាង​គេ? ហើយ​រាល់​ការ​បក​ប្រែ​របស់ខ្ញុំ ខ្ញុំ​មិន​អាច​ធ្វើការ​បក​ប្រែ​បាន​គ្រប់ ១០០% នោះទេ។ ដោយសារ​តែ​ពាក្យ​ខ្លះ រឺ​ល្បះ​ខ្លះ​ពិបាក​បក រឺ​អាច​និយាយ​បាន​ថាខ្ញុំ​ចេះ​ពាក្យ​មិនដល់ ដូច្នេះខ្ញុំ​សូម​ទោស​រាល់​ការ​បក​ប្រែ របស់ខ្ញុំ​និង​របស់ក្រុមខ្ញុំ​ដែល​មិន​បាន​បក​បាន​គ្រប់ ១០០%។ ព្រោះ​នេះ​គឺ​ថា​យើង​បក​ប្រែ​តាម​សមត្ថភាពរបស់​យើង តែ​ពាក្យ​ដែល​ខ្វះ​ខាត​នោះ ខ្ញុំ​និង​ក្រុម​របស់ខ្ញុំ នឹង​ស្វែង​រក​ពាក្យ​ថ្មីៗ​មក​ជំនួស​លើ​ការ​ខ្វះ​ខាត​នោះ។ ដូច្នេះ​សូម​លោក​អ្នក​អធ្យាស្រ័យ​អោយ​ខ្ញុំ និង​ក្រុម​របស់ខ្ញុំ​ផង។

បានផ្សាយ​ក្នុង ដំណឹង, ពត៌មាន | បានដាក់ពាក្យ​គន្លឹះ | 12 មតិ

VirtualBox in Khmer Language

អ្នក​បែប​ជា​ធ្លាប់​ស្គាល់ VMware ហើយ។ តែ​ដោយ​សារ​តែ​វា​មាន​ទំហំ​ធំ​នោះ ដូច្នេះ​ខ្ញុំ​សូម​ណែ​នាំ​អ្នក​អោយ​សាក​ប្រើ កម្មវិធី VirtualBox ដែល​មាន​សមត្ថភាព​ដូច​ជា VMware ក៏​ដូច្នោះដែរ។ ហើយ​ម្យ៉ាង​ទៀត​កម្មវិធី​នេះ ក៏​ទទួល​ស្គាល់​អក្សរ​ខ្មែរ​បាន​ល្អ​ផងដែរ ហើយ​កម្មវិធី​នេះ​ក៏​មាន​ជា​ភាសា​ខ្មែរ​ផង​ដែរ។ ហើយ​អ្វី​ដែល​លោក​អ្នក​ទុក​ចិត្ត​នោះ គឺ​វា​ជា​កម្មវិធី​កូដ​បើកចំហ(Open Source) ដែល​លោក​អ្នក​មិន​បាច់​ពិបាក​ចិត្ត​រឿង ស្វែង​រក​អាជ្ញាបណ្ណ័ រឺត្រូវ​បង់​ប្រាក់​អ្វី​នោះទេ។ គឺ​លោក​អ្នក​អាច​ប្រើ​វា​ដោយ​សេរី។
ទាញ​យក​កម្មវិធី​នេះនៅ៖ http://www.virtualbox.org/wiki/Downloads

ហើយ​ខាង​ក្រោម​នេះ​គឺ​ជា លក្ខណៈ​ពិសេស​របស់វា៖

  • Modularity. VirtualBox has an extremely modular design with well-defined internal programming interfaces and a client/server design. This makes it easy to control it from several interfaces at once: for example, you can start a virtual machine in a typical virtual machine GUI and then control that machine from the command line, or possibly remotely. VirtualBox also comes with a full Software Development Kit: even though it is Open Source Software, you don’t have to hack the source to write a new interface for VirtualBox.
  • Virtual machine descriptions in XML. The configuration settings of virtual machines are stored entirely in XML and are independent of the local machines. Virtual machine definitions can therefore easily be ported to other computers.
  • Guest Additions for Windows, Linux and Solaris. VirtualBox has special software that can be installed inside Windows, Linux and Solaris virtual machines to improve performance and make integration much more seamless. Among the features provided by these Guest Additions are mouse pointer integration and arbitrary screen solutions (e.g. by resizing the guest window). There are also guest additions for OS/2 with somewhat reduced functionality.
  • Shared folders. Like many other virtualization solutions, for easy data exchange between hosts and guests, VirtualBox allows for declaring certain host directories as “shared folders”, which can then be accessed from within virtual machines.

A number of extra features are available with the full VirtualBox release only (see the “Editions” page for details):

  • Virtual USB Controllers. VirtualBox implements a virtual USB controller and allows you to connect arbitrary USB devices to your virtual machines without having to install device specific drivers on the host.
  • Remote Desktop Protocol. Unlike any other virtualization software, VirtualBox fully supports the standard Remote Desktop Protocol (RDP). A virtual machine can act as an RDP server, allowing you to “run” the virtual machine remotely on some thin client that merely displays the RDP data.
  • USB over RDP. With this unique feature, a virtual machine that acts as an RDP server can still access arbitrary USB devices that are connected on the RDP client. This way, a powerful server machine can virtualize a lot of thin clients that merely need to display RDP data and have USB devices plugged in.
បានផ្សាយ​ក្នុង កម្មវិធី​កុំព្យូទ័រ, Virtual Machine | បានដាក់ពាក្យ​គន្លឹះ | 4 មតិ

វចនានុក្រម អាន(ANT) កំណែ​ថ្មី

ចូល​រួម​ប្រើ​កម្មវិធី​ខ្មែរ ដែល​បាន​បង្កើត​ឡើង​ដោយទស្សនាវដ្ដី ANT។ នោះគឺ​ជា​វចនានុក្រមដែល​មាន​សារប្រយោជន៍​ច្រើន​ដូច​ជា, វចនានុក្រម​រូប​ភាព, វចនានុក្រម ខ្មែរ-ខ្មែរ អង់គ្លេស-អង់គ្លេស……

សូម​ទាញយក​កម្មវិធី​នេះ​តាម​តំណ​ខាង​ក្រោម៖

1.The Last version of ANTDictionar part1
2.The Last version of ANTDictionar part2
3.The Last version of ANTDictionar part3
4.The Last version of ANTDictionar part4
5.The Last version of ANTDictionar part5

    បានផ្សាយ​ក្នុង កម្មវិធី​កុំព្យូទ័រ, វចនានុក្រម | បានដាក់ពាក្យ​គន្លឹះ | 13 មតិ

    Khmer font and Language for iPhone

    បើ​សិន​ជា​អ្នក​ចង់​អោយ​ទូរសព័្ទ iPhone របស់លោក​អ្នក​មាន​អក្សរ​ខ្មែរនោះ។ សូម​លោក​អ្នក​ចូល​ទៅ​ក្នុង http://www.iphonekhmer.com/ រឺ​ចូល​ទៅ​កាន់ http://code.google.com/p/khmeriphone/downloads/list ដើម្បី​ទាញ​យក​កញ្ចប់​ភាសា និង​ពុម្ព​អក្សរ​ខ្មែរ។

    បានផ្សាយ​ក្នុង កម្មវិធី​ទូរស័ព្ទ | បានដាក់ពាក្យ​គន្លឹះ | 3 មតិ

    Microsoft’s Website in Khmer Language

    នៅ​ពេល​នេះ​លោក​អ្នក​អាច​មើល​ឃើញ​ភាសា​ខ្មែរ នៅ​ក្នុង​គេហទំព័រ​របស់ Microsoft ហើយ។ ប្រសិន​ជា​លោក​អ្នក​ចង់​ចូលទៅ​គេហទំព័រ​ជា​ភាសា​ខ្មែរ សូម​ចូល​ទីនេះ។ មើល​ប្រកាស​ទាក់​ទង​នៅ​ទីនេះ

    បានផ្សាយ​ក្នុង វែបសាយ | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ